Connect with us

កីឡា

នៅ ស្រី​ពៅ និង ខុន ស៊ី​ចាន់ ពន្យល់​ជំនួប​រវាង ចាន់ រតនា និង Xie Wei

បានផុស

នៅ

អ្នកលេង​គុន​ខ្មែរ និង​គុន​ចម្រុះ​ពីររូប​ប្រចាំ​សង្វៀន​អន្តរជាតិ ONE Championship បាន​ចេញមក​ពន្យល់​អំពី​ជំនួប​រវាង ចាន់ រតនា និង Xie Wei នៅ​ថ្ងៃទី ១៨ ខែ ធ្នូ ខាងមុខ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី​។

​ចាន់ រតនា ដែល​ខកខាន​ឡើង​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំកន្លះ នឹងត្រូវ​តតាំង​ជើង​ខ្លាំង​មកពី​ចិន Xie Wei ក្នុង​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE និង​ជាការ​ដាក់​គោលដៅ​ដើម្បី​ដណ្ដើម​ជ័យជម្នះ​លើក​ទី​៨ របស់ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។

​មុន​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​សែ​ល​កាត ចេញទៅ​ប្រកួត កីឡាការិនី​លំដាប់​លេខ​១​នៅ​កម្ពុជា នៅ ស្រី​ពៅ បាន​ពិពណ៌នា​ថា​៖ «​បើតាម​ខ្ញុំ​មើល​ការប្រកួត​កន្លងទៅ Xie Wei ល្អ​ទាំង​ជំហរ​លើ និង​ល្អ​ទាំង​ជំហរ​ក្រោម​។ Wei ពូកែ​ម៉ិ​ក​គូប្រកួត​ដែរ​។ បើសិន​គេ​ដឹងថា យើង​ពូកែ​ខាងលើ នោះគេ​ច្បាស់​ជា​ចូលចាប់​មិន​ខាន​។ មួយវិញទៀត​កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​មិនអាច​មើលរំលង​បានដែរ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​យ៉ាងណា ខ្ញុំ​សង្ឃឹមថា បង រតនា អាច​ទប់​បាន ហើយ​ខ្ញុំ​សង្ឃឹមលើ​គាត់​រហូតដល់ ៧០% ក្នុង​ការទទួល​ជ័យជម្នះ​។ បង រតនា មាន​ជំហរ​លើ​របស់គាត់​ក៏​ច្បាស់​…​អីចឹង​បើ​គាត់​ទប់​បាន​គឺ​ល្អ​ណាស់​។ ប៉ុន្តែ បង រតនា លើក​នេះ​ធ្វើ​ការងារ​ធ្ងន់​ជាង​លើក​មុន​បន្តិច​ហើយ​។ អ្វីដែល​ខ្ញុំ​បារម្ភ​បំផុត គឺ ការ​ចាញ់​កម្លាំង​គេ​។ កម្លាំង​របស់ Wei ត្រឹម ៣​ទឹក​អី​អត់​ស្រុត​ទាល់តែសោះ​»​។ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​២០១៩​គូស​សង្កត់ធ្ងន់​បែបនេះ​។

​រតនា ឡើង​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ១០ លើក​ក្នុងនោះ​ឈ្នះ ៧ លើក​និង​ចាញ់​៣​ដង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​បរាជ័យ ៣ លើក រូបគេ​ចាញ់​កីឡាករ​ចិន​រហូតដល់ ២ លើក ជាប់​ឯណោះ​។ បុរស​វ័យ ៣៥ ឆ្នាំ​ចាញ់​កីឡាករ​ចិន Haobin Ma ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នៅ​កម្មវិធី ONE: HEROES OF THE WORLD នា​ខែសីហា ឆ្នាំ ២០១៦ មុនពេល​ចាញ់ Xie Bin នៅ​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍ ONE:KING OF DESTINY កាល​ខែមេសា ឆ្នាំ ២០១៧​។ បែបណា​ក្ដី ៣ ឆ្នាំ​ចុង​ក្រោយនេះ ម្ចាស់​ក្លិប «​សិល្បៈ​» មិនទាន់​ស្គាល់​រសជាតិ​ចាញ់​នោះឡើយ (​ឈ្នះ ៣​លើក​ជាប់​គ្នា​)​។
​ចំណែក ខុន ស៊ី​ចាន់ បាន​បញ្ចេញមតិ​ដែរ​ថា​៖«​អ្នក​ទាំងពីរ ខ្ញុំ​គិតថា​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ទេ​។ ខ្ញុំ​បាន​មើល​វីដេអូ​របស់ Wei ហូរហែ​ដែរ​។ កីឡាករ​ចិន​នេះ​គេ​ល្អ​ការ​វ៉ៃ​ក្នុង​គម្លាត​ឬ​ចម្ងាយ​ឆ្ងាយ​។ ហើយ​វ៉ៃ​ចេញចូល គឺ ញាប់​ដូចគ្នា​។ ប៉ុន្តែ បើ រតនា ចូល​វ៉ៃ​កៀក ខ្ញុំ​គិត​ប្រហែល​ខាងយើង​ល្អ​កម្លាំង​ជាង​»​។
​គ្រូបង្វឹក Lorenzo និង រតនា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ ដើម្បី​ត្រៀមខ្លួន​, ហ្វឹកហាត់​, តេស្ត​សុខភាព និង​ធ្វើតេស្ត​កូ​វីដ​-១៩ នៅ​ទីនោះ​។

​ចាន់ រតនា កំពុង​ផ្ដោត​គោលដៅ​យក​កំណត់ត្រា​ឈ្នះ​លើក​ទី​៤​ជាប់​គ្នា​នៅ​សង្វៀន ONE ដែល​កាដូ​សម្រាប់​អ្នកគាំទ្រ​មុន​ដាច់​ឆ្នាំ​២០២០ និង កើន​ចំណាត់ថ្នាក់​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​ដើម្បី​ទៅ​ជួប​ជើង​ខ្លាំង​ជា​បន្តបន្ទាប់​ទៀត​។

​រីឯ Xie Wei ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ៦ ដង​ក្នុងនោះ​ឈ្នះ រហូតដល់ ៥​ដង​ឯនោះ​។ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​ឈ្នះ​ជាប់​គ្នា​រហូតដល់ ៥ លើក​នៅ​សង្វៀន ONE មុន​ចាញ់​ជើង​ខ្លាំង ហ្វីលីពីន Danny Kingad នៅក្នុង​ការប្រកួត​ចុងក្រោយ​នា​ចុងខែ មករា ឆ្នាំ​២០២០ នេះ​។ បើ​សរុប​ការប្រកួត​ទាំង​ក្នុង​និង​ក្រៅ​សង្វៀន ONE ជើង​ខ្លាំង​មកពី​ចិន​ឡើង​សង្វៀន​គុន​ចម្រុះ​បាន ៨ ដង (​ឈ្នះ ៥ និង ចាញ់ ៣​ដង​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៣ នាទីutes មុន

Morioka Yuki ប្រកាសចង់​ជួប​​គុន​ខ្មែរ​ ជា​ជើង​ឯក​ឃីក​បុក​ស៊ីង​ជាតិ​ជប៉ុន ខ្លាំង​កណ្តាប់ដៃ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា

សេដ្ឋកិច្ច៣៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីឲ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម