សន្តិសុខសង្គម
រំលោភកូនចុងសម្រេចជាង ១០ លើក និងគំរាមសម្លាប់ចោលបើហ៊ានឲ្យបែកការ
បុរសវ័យ ៥០ ប្លាយឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីធ្លាយអាថ៌កំបាំង ក្នុងករណីរំលោភកូនស្រីចុងរបស់ខ្លួនជាច្រើនលើកច្រើនសារួចមក។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នៅចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សំ មាន អាយុ ៣៩ ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានអះអាងថា កាលពីថ្ងៃទី១៥ ខែមករា វេលាម៉ោង ៦ ល្ងាច ដោយឃើញកូនស្រីឈ្មោះ ឌ ស ភ អាយុ ១៤ ឆ្នាំ មានអាការប្លែក ក៏បានហៅមកសួរ ទើបកូនស្រីប្រាប់ថា ប្តីម៉ែឯង (ឪពុកចុង) ចាប់រំលោភជាច្រើនដងមកហើយ ដោយបានគំរាមសម្លាប់ទៀតផងបើនាងហ៊ាននិយាយប្រាប់ម្តាយ ឬប្រាប់អ្នកជិតខាង។ ពេលលឺដូចនេះស្ត្រីជាម្តាយបានប្តឹងទៅសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៊ុត រឿត អាយុ ៥២ ឆ្នាំ បានសារភាពថា បានដេកជាមួយកូនស្រីបានសម្រេចចំនួន ១២ លើកមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្ត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


