ជីវិតកម្សាន្ដ
Mai Davika ទាំងស្អាត ទាំងពូកែ ឥឡូវរៀនចប់ថ្នាក់អនុបណ្ឌិតជំនាញនេះទៀត
ប្រិយមិត្តអ្នកគាំទ្រសិល្បករសិល្បការិនី ថៃ ក៏ដូចជាតារាស្រី ម៉ៃ ដាវីកា (Mai Davika) បានជ្រាបរួចមកហើយថា នាងជាតារាស្រីលំដាប់កំពូលរបស់ប្រទេស ថែមទាំងជាស្រីស្អាត ល្បីល្បាញលើឆាកអន្តរជាតិ និងធ្លាប់ទទួលការអប់រំល្អ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររួចហើយ កាលពីពេលកន្លងទៅ។

ដោយឡែកកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់មួយជំនាញបន្ថែម ទាំងដែលនាងរវល់ការងារសិល្បៈខ្លាំងបំផុត។
ម្សិលមិញនេះ ម៉ៃ ដាវីកា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនង នៅឯសាកលវិទ្យាល័យ Rangsit University ដែលជាសាកលវិទ្យាល័យល្បីឈ្មោះមួយប្រចាំប្រទេសថៃ ជាមួយមិត្តសិល្បករពីរបីនាក់ផ្សេងទៀត ប៉ុន្តែជំនាញផ្សេងគ្នា។

តាមរយៈរូបថតប៉ុន្មានសន្លឹកដែល ម៉ៃ បានបង្ហោះលើបណ្ដាញសង្គម បានធ្វើឱ្យប្រិយមិត្តរបស់នាងអបអរសាទរ និងស្ងើចសរសើរនាងជាខ្លាំងដែលនាងប្រឹងតស៊ូជម្នះភាពរវល់ រហូតអាចបញ្ចប់ការអប់រំជាន់ខ្ពស់ដោយជោគជ័យ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបថត ៣សន្លឹករបស់ Ice Preechaya អាចធ្វើឱ្យហ្វេនប្រុសៗឈាមច្រមុះបាន
ចុចអាន៖ រៀនផងធ្វើការផង ទីបំផុត រ៉េត ស៊ូហ្សាណា សម្រេចក្តីស្រមៃទាំងព្រម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


