ជីវិតកម្សាន្ដ
រៀនផងធ្វើការផង ទីបំផុត រ៉េត ស៊ូហ្សាណា សម្រេចក្តីស្រមៃទាំងព្រម
តារាចម្រៀងវ័យក្មេងនិងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voi ce Cambodia រដូវកាលទី ២ កញ្ញា រ៉េត ស៊ូហ្សាណា ទីបំផុតបានសម្រេចក្តីស្រមៃរបស់ខ្លួនបន្ទាប់ពីចំណាយពេលច្រើនឆ្នាំលើការសិក្សានៅមហាវិទ្យា ល័យល្បីឈ្មោះមួយ។

នេះក៏អាចបញ្ជាក់ឲ្យឃើញថា តារាចម្រៀង រ៉េត ស៊ូហ្សាណា មិនត្រឹមតែជោគជ័យលើវិថីសិល្បៈចម្រៀងប៉ុណ្ណោះទេ គឺនាងក៏ជាបុគ្គលក្មេងខ្ចី ដែលសម្រេចបានក្តីស្រមៃទាំងព្រម មិនថាចំពោះការសិក្សា ឬជីវិតសិល្បៈនោះទេ។
ជាក់ស្តែងតារាវ័យក្មេង រ៉េត ស៊ូហ្សាណា ថ្មីៗនេះបានប្រកាសទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅសាលាដ៏ល្បីឈ្មោះមួយ ដោយជោគជ័យ និងមោទកភាពបំផុត។ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានលើក ឡើងប្រកបដោយក្តីរំភើបបែបនេះថា រៀនផងធ្វើការផងក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលទេ តែពេលនេះខ្ញុំអាចធ្វើបានហើយបន្ទាប់ពីការខិតខំ ប្រឹងប្រែងអស់រយៈពេល ៤ ឆ្នាំ។

កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ជាក់ថា ខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles internati onal college majoringin business management។ គេឃើញមានអ្នកគាំទ្រ និងមហាជនជាច្រើនបានបង្ហាញការអបអរសាទរចំពោះជោគជ័យរបស់ រ៉េត ស៊ូហ្សាណា ផងដែរ។


សូមបញ្ជាក់ដែរថា កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្នបានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិត កម្មរស្មីហង្សមាស ហើយបន្តការងារសិល្បៈមួយនេះយ៉ាងជោគជ័យគួរឱ្យកត់សម្គាល់ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ រ៉េត ស៊ូហ្សាណា ក្ដោបបានទីផ្សារការងារការថតផ្សាយពាណិជ្ជកម្មធំៗ និងក្លាយជាទូតសុឆន្ទៈឱ្យក្រុមហ៊ុនធំៗជាបន្តបន្ទាប់៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


