Connect with us

សេចក្ដីជូនដំណឹង

អ្នកឧកញ៉ា ឃុន សៀ គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជយលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ ២០២២

បានផុស

នៅ

អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់ សូម​គោរព​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​ជយលាភី ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២ (SUNHAK PEACE PRIZE 2022) ពី​មូល​មូលនិធិ​សន្តិភាព​ស៊ុន​ហាក់ របស់​ប្រទេស​កូរ៉េខាងត្បូង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ គឺជា​មហា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ស័ក្តិសម​បំផុត​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា «​បិតា​ស្ថាបនិក​សន្តិភាព​» ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញាញាណ ព្រមទាំង​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ជាពិសេស​ការដឹកនាំ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​នៅ​កម្ពុជា ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​, មានការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ពេញលេញ​, មាន​ការធានា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​, មានការ​លើកកម្ពស់​ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ព្រមទាំង​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​នៅលើ​ឆាក​អន្តរជាតិ​។​

អភិបាលរាជធានីភ្នំពេញ សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ជាជ័យលាភី ពានរង្វាន់ SUNHAK PEACE PRIZE 2022 – Koh Santepheap Daily

វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ពលិកម្ម​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​បាន​នាំមក​នូវ​សុខសន្តិភាព​ដល់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការកសាង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​ក្នុងឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់ប្រការ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​។​

​សូម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម