ព័ត៌មានជាតិ
រកឃើញថែម ០៥ នាក់ទៀត ពាក់ព័ន្ធស្រ្តី អៀម ធីតា តេស្តមានកូវីដ ១៩
ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានអះអាងនៅមុននេះបន្តិចថា នៅថ្ងៃនេះអាជ្ញាធរមូលដ្ឋានបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩ដែលបានទៅលេងម្តាយនៅកណ្តាលស្ទឹងចំនួន៥នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាបពាក់ព័ន្ធបានកើនឡើងដល់៥៧នាក់ហើយ។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងនៅមុននេះថា ចំនួន៥៧នាក់នេះក្រុមការងារបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ អៀម ធីតាចំនួន៤៤នាក់នៅថ្ងៃទី៨ធ្នូ ចំនួន៨នាក់នៅថ្ងៃទី៩ធ្នូនិង៥នាក់ទៀតនៅថ្ងៃទី១០ធ្នូនេះ។
លោកបានបន្តថា អ្នកពាក់ព័ន្ធទាំងនោះត្រូវធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។
លោកបានបន្ថែមថា«អ្នកពាក់ព័ន្ធចំនួន៤៤នាក់ដែលបានយកវត្ថុសំណាកទៅធ្វើតេស្តនោះនៅមិនទាន់កំណត់បាននៅឡើយទេដោយសារលទ្ធផលតេស្តដែលក្រសួងសុខាភិបាលចេញមកនៅថ្ងៃនេះមនៅសល់ជាង៣៧០០តេស្តទៀតអីចឹងយើងមិនដឹងថាលទ្ធផលនៅសល់ហ្នឹងសម្រាប់ខេត្តយើងឬខេត្តណាទេអាចរង់ចាំនៅថ្ងៃស្អែកជាបន្តទៀត»។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរ គិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតមកដល់ថ្ងៃទី០៨ធ្នូមានចំនួន១០១៥នាក់មានតេស្តអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថាស្ត្រីឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មានអាស័យដ្ឋានរស់ នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញដែលបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីស្ត្រីរូបនោះកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០បានទៅហាង pedro នៅផ្លូវព្រះសីហនុ។ នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀលបានត្រឡប់ទៅភ្នំពេញវិញហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារនិងវត្តជាបន្តបន្ទាប់រហូតអាជ្ញាធរសម្រេចបិទផ្សារកំពង់អំពិលនិងវត្តវិហារត្រាញ់។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញអ្នកដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាជាង១ម៉ឺននាក់ហើយក្នុងនោះមានវិជ្ជមានវីរុស១៩ចំនួន៣៩នាក់៕សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១២ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore