ព័ត៌មានជាតិ
កែច្នៃកន្លែងលក់អាហារ ជារូបរាងយន្តហោះ ដើម្បីទាក់ទាញអតិថិជន
នេះជាភាពឆ្លាតវៃ គួរឲ្យស្ញើចសរសើរ ខណៈដែលអាជីវករវ័យក្មេងមួយគ្រួសារ ចេះរកវិធីកែច្នៃ ដោយយកគ្រឿងដែក មកផ្គុំជារូបរាងយន្តហោះ ដើម្បីធ្វើជាកន្លែងអង្គុយញ៉ាំអាហារ ដែលមើលទៅហាក់មានភាពទាក់ទាញបំផុត។
បានជួបជាមួយអ្នកយកព័ត៌មាន អាជីវករឈ្មោះ កាកា ដែលជាម្ចាស់ទីតាំងលក់ចំណីអាហារ និងគ្រឿងក្លែម ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់ឲ្យដឹងថា ការច្នៃប្រឌិតកន្លែងអង្គុយញ៉ាំអាហារ ជារូបរាងយន្តហោះនេះ បន្ទាប់ពីរូបគាត់និងស្វាមី បានសង់ជាតូបលក់គ្រឿងក្លែម នៅទីនេះបានប្រហែល១ខែ។
លុះក្រោយមកទើបគាត់ និងស្វាមីគិតលៃលក រកវិធីណាដែលអាចរកចំណូលដោយសុចរិត ទើបគិតគ្នាជួលជាងដែក មកកែច្នៃផ្គុំជាតួយន្តហោះមួយគ្រឿង មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹង ២ម៉ែត្រ ៥តឹក ដោយក្រាលជាបាតរាបស្មើ ដើម្បីងាយស្រួលដាក់តុ និងកៅអី ជាជួរ សម្រាប់តម្រូវចិត្តភ្ញៀវណាដែលចង់អង្គុយញ៉ាំអាហារ ឬគ្រឿងក្លែម បែបរ៉ូមែនទិច។
អ្នកនាង កាកា បានបញ្ជាក់ដែរថា គ្រឿងបង្គុំដែកសង់ បានទៅជាតួយន្តហោះនេះ ត្រូវចំណាយអស់ថវិកាប្រមាណ ៣,០០០ដុល្លារអាមេរិក ហើយចាប់តាំងពីសង់កន្លែងញ៉ាំគ្រឿងក្លែម ជារូបរាងយន្តហោះនោះមក បានធ្វើឲ្យមហាជន ពិសេសអ្នកដំណើរតែងតែ មកចតឈប់យានយន្តនៅទីនេះ ដើម្បីមើលយន្តហោះ ថែមទាំងជួយទិញចំណីអាហារ ឬភេសជ្ជៈ បងប្អូនខ្លះចូលទៅអង្គុយ ដើម្បីកុម្ម៉ង់អាហារ ឬគ្រឿងក្លែមញ៉ាំ យ៉ាងរីករាយផងដែរ។
អ្នកនាង កាកា បានបន្ថែមថា ថ្វីដ្បិតខណៈនេះអ្នកមកញ៉ាំអាហារ នៅកន្លែងរបស់គាត់ហាក់ នៅមានកម្រិត។ ប៉ុន្តែគាត់សង្ឃឹមជឿជាក់ថា អំឡុងពេលខាងមុខ មហាជន និងបងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកដំណើរ នឹងជួយចូលញ៉ាំចំណីអាហារ របស់គាត់បន្តទៀត ពិសេសជួយគាំទ្រនូវការច្នៃប្រឌិតជាតួយន្តហោះ សម្រាប់អង្គុយបរិភោគអាហារ ប្រកបដោយផាសុខភាព ដែលអាចផ្តល់ជាសេវាអាជីវកម្ម ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ឲ្យកាន់តែមានភាពធូរធាថែម មួយកម្រិតទៀត៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


