Connect with us

សន្តិសុខសង្គម

ឆេះផ្ទះ ៣ ខ្នង ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

លំនៅឋានចំនួន ៣ ខ្នង ដែលស្ថិតនៅលើដីចំណីជើងភ្នំ (សំណង់អនាធិបតេយ្យ) ត្រូវបានអគ្គិភ័យ​ឆាបឆេះជាបន្តបន្ទាប់ រាបស្មើដល់ដី ដោយមិនទាន់ដឹងមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ វេលា​ម៉ោង ១២ និង ៥០ នាទី ថ្ងៃត្រង់ នៅ​ចំណុច​ក្រុមទី​ ០៣ ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្បែរ​ជើងភ្នំ​តា​ស្តា ដោយមាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ចំណី​ភ្នំ ចំនួន ១ ករណី បណ្តាលឲ្យ​ឆេះ​ផ្ទះ ចំនួន ៣ ខ្នង​ផ្ទះ និង​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈដូចខាងក្រោម​។

១.​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ កៅ លីន ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ខូចខាត​ធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺន​រៀល ,​ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺន​រៀល និង​ខោអាវ​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។ ២.សង់​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ឆេះ​ប័ណ្ណ​ក្រីក្រ ០១ សន្លឹក ,​ឆេះ​លុយ​ខ្មែរ​អស់ ៥០ ម៉ឺន​រៀល ,​ឆេះ​ខោអាវ​និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង។ ៣.​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឡុ​ច ស្រី​ពៅ ភេទ​ស្រី អាយុ ៤៥ ឆ្នាំ ខូចខាត​លុយ​ចំនួន​ ១,៥០០,០០០ រៀល ,​កង្ហារ ០៣ គ្រឿង និង ខោអាវ​របស់​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។

ក្នុងនោះដែរ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​ប្រតិបត្តិ​ការជួយ​ពន្លត់​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ទៅផ្ទះ​អ្នកដទៃ​ដោយ​ករណីនេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ហើយ​រហូត​មក​ទល់​និង​ពេលនេះ មិនទាន់មាន​តម្រុយ​ណាមួយ​អះអាងថា​ វា​បណ្តាលមកពី​អ្វី​នៅឡើយ​ទេ​៕

អត្ថបទ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម