ព័ត៌មានជាតិ
លើដំបូលអគារថ្មីស្នងការរាជធានីភ្នំពេញមានចំណតចុះឧទ្ធម្ភាគចក្រ
អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់៩ជាន់ ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ បំពាក់ដោយសម្ភារៈ បច្ចេកវិទ្យាទំនើប លើដំបូលអគារមានចំណតចុះឧទ្ធម្ភាគចក្រគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងឱកាសអញ្ជើញពិនិត្យការិយាល័យថ្មី នៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩កម្ភៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ ចំពោះការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលរៀបចំបានស្អាតល្អធំទូលាយតាមស្តង់ដារ បំពាក់ឧបរកណ៍សម្ភារៈទំនើបៗដែលអាចបំពេញទៅតាមតម្រូវការការងារចាំបាច់របស់មន្រ្តីនគរបាលជាតិ ជាពិសេស ការបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពស្ថិរភាពសង្គម។
សម្តេចក្រឡាហោម បានណែនាំទៅដល់មន្រ្តីនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំបំពញភារកិច្ចឱ្យកាន់តែល្អថែមទៀតជូនអង្គភាព និងការផ្តល់សេវាសាធារណៈនិងសេវាសន្តិសុខ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ពីព្រោះមានកន្លែងធ្វើការងារបានស្អាតល្អ។

ទន្ទឹមនិងនេះ សម្តេចក្រឡា ហោម ស ខេង ក៏វាយតម្លៃនិងកោតសរសើរដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពស្ថិរភាពសង្គម នាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកើតមាននូវជំងឺកូវីដ១៩។
គួរបញ្ជាក់ថាអគារថ្មីនេះកសាងឡើងក្រោមការដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការចូលរួមពីស្បុរសជននានា ក្នុងការគិតគូរដោះស្រាយន្លែងធ្វើការងាររបស់នគរបាលរាជធានីភ្នំពេញតាមស្តង់ដារស្របតាមភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញភារកិច្ចលើកកម្ពស់នៃការផ្តល់សេវាសន្តិសុខនិងសេវាសាធារណៈជូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


