សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងដកហូតថ្នាំញៀន៣៤កញ្ចប់។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ក្រុមទី០៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានប្រាប់ឱ្យដឹងថា ករណីចុះបង្ក្រោបគ្រឿងញៀននេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៤នាក់ក្នុងនោះអ្នកជួញដូរថ្នាំញៀន៤នាក់ ដកហូតថ្នាំញៀន១កញ្ចប់ អ្នកប្រើប្រាស់ ចំនួន៧នាក់ និង៣នាក់ទៀត ពិនិត្យទឹកនោម អវិជ្ជមាន ទើបធ្វើការអប់រំ និងណែនាំឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ សម្រាប់វត្ថុតាំងដកហូតបានថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន ៣៤កញ្ចប់ថង់តូច។
ក្រោយពេលប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យដែលពាក់ព័ន្ធចំនួន១១នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


