សុខភាព
សារធាតុចិញ្ចឹម ៥ នេះ គេជឿថា អាចជួយការពារការឆ្លង អូមីក្រុង រួមទាំងមេរោគផ្សេងៗ
ករណីឆ្លង Omicron នៅតែកើនឡើងក្នុងមួយថ្ងៃៗ បើទោះបីជាវីរុសបំប្លែងខ្លួននេះ មិនសាហាវដូច Delta ក៏ប៉ុន្តែប្រសិនបើ មិនថែសុខភាពខ្លួនឯងចេញពីខាងក្នុងទេ វាអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង ។
យើងមិនអាចគ្រាន់តែពាក់ម៉ាសលាងដៃ ប៉ុន្តែដើម្បីបង្កើតភាពរឹងមាំនៃរាងកាយពីខាងក្នុង កត្តាសំខាន់មួយសម្រាប់ប្រព័ន្ធការពាររាងកាយរឹងមាំគឺ ទទួលទានអាហារដែលមានសារធាតុចិញ្ចឹម ជួយពង្រឹងប្រព័ន្ធពីក្នុង។
១ វីតាមីនA

វីតាមីន A ជួយពង្រឹងភ្នាសរំអិលនៃបំពង់ខ្យល់ ក្រពះ ពោះវៀន និងស្បែក វាត្រូវបានគេស្គាល់ថា ជាវីតាមីនដែលជួយប្រឆាំងនឹងការឆ្លងមេរោគ និងបាក់តេរី។ អាហារសម្បូរវីតាមីន A រួមមាន ស៊ុត ឈីស ប្រូខូលី ស្ពៃក្ដោប ខាត់ណា ល្ពៅ ការ៉ុត ដំឡូងជ្វា និងផ្លែឈើលឿង-ទឹកក្រូច ដូចជា ផ្លែល្ហុង ផ្លែស្វាយ និងស្វាយទុំ។
២ វីតាមីន C
វីតាមីន C មានតួនាទីជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលបំផ្លាញស្រទាប់ស្បែកនៅក្នុងខ្លួន។ ជួយកម្ចាត់សារធាតុគីមីបរទេសដែលចូលក្នុងខ្លួន និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ អាហារសម្បូរវីតាមីន C រួមមាន ក្រូច ក្រូចថ្លុង ផ្លែស្ត្របឺរី ប៉េងប៉ោះ ម្ទេសប្លោក និងប្រូខូលី។
៣ វីតាមីន D
វីតាមីន D ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងឆ្អឹង ជួយគ្រប់គ្រង និងជួយមុខងាររបស់កោសិកាភាពស៊ាំបានល្អ។ អាហារដែលសម្បូរវីតាមីន D រួមមាន ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីធូណា ត្រីម៉ាកែល ត្រីសាម៉ុង និងត្រីសាឌីន ទឹកដោះគោ ផ្សិត shiitake ស្ងួត ស៊ុតលឿង និងប្រេងថ្លើមត្រី។ ការនៅក្រោមពន្លឺព្រះអាទិត្យប្រហែល ៣០ នាទីក្នុងមួយថ្ងៃ នឹងជួយឲ្យរាងកាយរបស់អ្នកបង្កើតវីតាមីន D ។
៤ វីតាមីន E
វីតាមីន E ជំរុញដំណើរការនៃកោសិកាភាពស៊ាំ និងជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ អាហារសម្បូរវីតាមីន E រួមមានគ្រាប់ដូចជា អាល់ម៉ុន សណ្ដែកដី វ៉ាល់ណាត់ ដំឡូងផ្អែម ផ្លែបឺរ គ្រាប់ស្រូវសាលី និងគ្រាប់ផ្កាឈូករ័ត្ន។ និង spinach ជាដើម។
៥ សារធាតុរ៉ែស័ង្កសី

ស័ង្កសីគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការលូតលាស់ និងដំណើរការនៃកោសិកាភាពស៊ាំ និងជួយការពារកោសិកាពីការបំផ្លាញដោយប្រតិកម្មអុកស៊ីតកម្ម អាហារសម្បូរស័ង្កសី រួមមាន អយស្ទ័រ ក្តាម បង្គា ត្រីសាឌីន សាច់គោ សាច់ជ្រូក ខាត់ណា ទំពាំងបារាំង គ្រាប់ធញ្ញជាតិ ឬផលិតផលធញ្ញជាតិ ស៊ុត និងផលិតផលទឹកដោះគោ។
ទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ ក៏ឱកាសនៃការឆ្លង អូមីក្រុង និងប្រភេទផ្សេងៗទៀតនៅតែមាន។ ការរក្សាសុខភាពពីខាងក្នុង គឺជាកត្តាសំខាន់ក្នុងការការពារយើងពីមេរោគឆ្លង។ ប្រសិនបើឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំខ្លាំងអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះ។
បន្ថែមពីលើសារធាតុចិញ្ចឹមសំខាន់ៗ សូមសម្រាកឲ្យបានគ្រប់គ្រាន់ មិនតានតឹងពេក ហាត់ប្រាណកម្រិតមធ្យមឲ្យបានទៀងទាត់ និងថែរក្សាបរិស្ថានពោះវៀនឲ្យបានល្អ ជាមួយនឹងការបញ្ចេញចោលប្រចាំថ្ងៃ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីធ្វើឲ្យរាងកាយរបស់យើងរឹងមាំ និងត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ បង្ហាញរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


