ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ បង្ការជំងឺ និងការស្លាប់ នៅខេត្តស្វាយរៀង
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារ បានបន្តចុះដល់មូលដ្ឋាន ដើម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង និងបានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបុគ្គលិកសុខាភិបាលនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩។

នេះបើតាមការផ្ដល់ព័ត៌មាន ពី លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មក កម្ពុជាថ្មី នៅមុននេះ។
ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មដ៏មមាញឹកនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍៖
– ស្នើរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វើការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឱ្យមានសន្ទុះកើនលឿនបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

- ជួបពិភាក្សា និងលេីកជាអនុសាសន៍គន្លឹះ សម្រាប់ជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអភិបាលខេត្តស្វាយរៀង ដេីម្បីសហការជាចាំបាច់ ធ្វើឱ្យមានកំណើនចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលដល់វេនចាក់ ឱ្យបានលឿននៅតាមភូមិ-ឃុំ ឫតាមសាលារៀន រោងចក្រ សហគ្រាស ជាដើមដោយធ្វេីសម្រង់ស្ថិតិអ្នកដែលដល់វេនចាក់ផងដែរ។
- ពិនិត្យការងារគ្រប់គ្រងថវិការ ដែល គ.វ.ក-១៩ បានឧបត្ថម្ភជូនមកមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកជូនក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។

នៅក្នុងដំណើរពិនិត្យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការចូលរួមសម្របសម្រួលពីសំណាក់ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អភិបាលរងខេត្ត ប្រធាន លោកអនុប្រធាន មន្ត្រី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


