ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ជឿជាក់ថា រុស្ស៊ី សម្រេចចិត្តវាយប្រហារអ៊ុយក្រែនហើយ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសម្រេចចិត្តបើកការវាយប្រហារអ៊ុយក្រែនហើយ ខណៈសកម្មភាពយោធានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

តាមការលើកឡើងរបស់លោកបៃដិន, ការវាយតម្លៃនេះគឺផ្អែកលើចារកម្មអាមេរិក ដែលបង្ហាញថា រដ្ឋធានី គៀវ នឹងត្រូវកំណត់គោលដៅ។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ចេញពីសេតវិមាន លោកប្រធានាធិបតី បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមាន ហេតុផលដើម្បីជឿថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំផែនការ និងមានបំណងវាយប្រហារអ៊ុយក្រែនក្នុងសប្តាហ៍ខាងមុខ និងប៉ុន្មានថ្ងៃខាងមុខនេះ។

រហូតមកដល់ពេលនេះ ខ្ញុំជឿជាក់ថា លោក ពូទីន បានធ្វើការសម្រេចចិត្តរួចទៅហើយហើយ។
បណ្តាប្រទេសលោកខាងលិចភ័យខ្លាចថា រុស្ស៊ីកំពុងព្យាយាមរៀបចំសកម្មភាពក្លែងក្លាយនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីយកធ្វើជាលេស ចាប់ផ្តើមវាយប្រហារ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធថា ខ្លួនមិនមានគម្រោងធ្វើសកម្មភាពយោធានោះទេ។
តាមការប៉ាន់ស្មានរបស់អាមេរិក, មានកងទ័ពរុស្ស៊ីពី១៦៩,០០០ទៅ១៩០,០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុង និងជិតប្រទេសអ៊ុយក្រែន ដែលតួលេខនេះរាប់រួមបញ្ចូលទាំងអ្នកប្រយុទ្ធគាំទ្រដោយរុស្ស៊ីនៅក្នុងសាធារណរដ្ឋប្រកាសដោយខ្លួនឯង Donetsk និងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បណ្ដេញ ឯកអគ្គរដ្ឋទូត អា មេ រិ កចេញពីប្រទេស ក្រោយ ចូ បៃដិន និយាយប៉ុន្មានម៉ាត់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


