សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត
ថ្នាំញៀនជាច្រើនប្រភេទត្រូវជនជាតិថៃប្រុស ស្រី២នាក់ លួចលាក់ទុកក្នុងបន្ទប់ ទុកលក់បន្តជាទ្រង់ទ្រាយធំ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រីចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

មន្ត្រីជំនាញបានប្រាប់អ្នយកព័ត៍មានឲ្យដឹងថាការបង្ក្រាបជនជាតិថៃប្រុស ស្រីចំនួន២នាក់ដែលលក់ថ្នាំញៀននេះបាន អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ឲ្យដល់បន្ទប់បានឃាត់ខ្លួនជនសង្ស័យរក្សាទុកថ្នាំញៀនជាច្រើនប្រភេទទុកសម្រាប់លក់ដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃចំនួន២នាក់១/ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំជនជាតិ ថៃ ២/ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំជនជាតិថៃ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន១/ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់,៣/ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន២គ្រឿង,ដែកកេះមួយចំនួន។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីចាត់ការទៅតាមច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


