Connect with us

ព័ត៌មានជាតិ

កម្ពុជា​មានបំណង​បើក​ស្ថានទូត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នាពេលខាងមុខ

បានផុស

នៅ

នេះជាការ​លើកឡើង​នៅក្នុង​ជំនួប​រវាងលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូល​ជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​លោក Zaheeruddin Babar Thaheem ដែល​ត្រូវ​បាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន ប្រចាំ​នៅ​កម្ពុជា និង​បាន​សម្តែង​នូវ​ជំនឿ​ជាក់​ថា ក្នុង​អាណត្តិ​របស់​លោក​ឯកអគ្គ​រដ្ឋទូត ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​-​ប​ត្តិ​ការ​ទ្វេភាគី នឹងត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត។

ជា​ការ​ឆ្លើយតប លោក​ឯកអគ្គរដ្ឋទូត លោក​បាន​អបអរសាទរ​កម្ពុជា ជា​ប្រធាន​អាស៊ាន និង​ស​ង្ឃឹម​ថា លោក​ឧបនាយករដ្ឋមន្ត្រី នឹង​សម្រេចបាន​ជោគជ័យ​ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ជាពិសេស​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​មី​យ៉ាន់​ម៉ា​។​

នៅក្នុង​ជំនួប​នោះ​ដែរ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការកើនឡើង​នូវ​ទំនាក់ ទំនងជា​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច កម្រិត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង​បាន​ឯកភាព​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​ទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និង​ការពារជាតិ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើក​ពី​បំណង​ចង់​បើក​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ ប៉ា​គី​ស្ថាន​នាពេល​អនាគត​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម