សេដ្ឋកិច្ច
កម្ពុជា-ប៉ាគីស្ថាន ឯកភាពជំរុញកំណើនទំហំពាណិជ្ជកម្មបន្ថែមទៀត
ថ្នាក់ដឹកនាំកម្ពុជា-ប៉ាគីស្ថានឯកភាពជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ លោក Syed Yusuf Raza Gillani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅរសៀលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្ដេចតេជោ ហ៊ុន សែន និងលោក Syed Yusuf Raza Gillani បានឯកភាពគ្នាលើចំណុចរួមឱ្យរដ្ឋាភិបាលរវាងប្រទេសទាំងពីរជំរុញទំនាក់ទំនងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈសម្ដេចតេជោ គាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថានជាផ្លូវការ ដើម្បីជំរុញដល់ការគាំទ្រទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានស្រង់សម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ថា សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ភាគីទាំងពីរជំរុញពង្រីកទំហំពាណិជ្ជកម្មឱ្យមានកំណើនបន្ថែមទៀត ពីព្រោះខណៈក្របខណ្ឌនយោបាយយើងតែងតែគាំទ្រគ្នាទៅវិញទៅមក។ នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមតែ ៥៣ លានដុល្លារ។
សម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនភាគីទាំងពីរចង់ជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជនក្នុងការទាក់ទាញទេសចរ ដែលគាំទ្រដល់ការបង្កើតទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


