ព័ត៌មានជាតិ
ឈើស្រឡៅចំនួន៣៩កំណាត់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសនៅស្រុកអូរយ៉ាដាវ
ឈើស្រឡៅដែលជាឈើប្រណីតប្រភេទលេខ១ចំនួន៣៩កំណាត់ ត្រូវឈ្មួញទុច្ចរិតដឹកជញ្ជូនយកមកលាក់ទុកតាមដងទន្លេសេសាន្ត បម្រុងដឹកបន្តយកទៅលក់នៅប្រទេសជិតខាង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូស។

ការចុះប្រតិបត្តិការបង្ក្រាបឈើខាងលើនេះ មានកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ សហការ ជាមួយ ក្រុមការងារចម្រុះដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវរុករកឃើញឈើនៅជាប់តាមដងមាត់ទន្លេសេសាន្ដ ស្ថិតនៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូយ៉ាដាវ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី។
ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសនេះ មានចំនួន២គំនរផ្សេងៗគ្នា ដែលជាឈើប្រភេទលេខ ១ ស្រឡៅចំនួនសរុប៣៩ដុំ។
គំនរទី១នៅត្រើយម្ខាង ខាងឆ្វេង ជិតប៉ុស្តិ៍នគរបាលភូមិភិ(៥០៩) និងវរៈទាហានការពារព្រំដែនកង អនុសេនាតូចលេខ២ ចំងាយប្រហែល២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ ឃើញមានឈើប្រភេទលេខ១ ស្រឡៅចំនួន១៤កំណាត់ ត្រង់និយាមការលេខ (០៧៦៤០៦៥-១៥២៤៤២២)។

និងគំនរទី២ នៅខាងក្រោយប៉ុស្តិ៍នគរបាលនិងប៉ុស្តិ៍យោធាខាងលើចំងាយ ប្រហែល៤០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ពីត្រើយម្ខាងខាងស្តាំ ឃើញមានឈើប្រភេទលេខ១ចំនួន២៥កំណាត់ ជាប្រភេទឈើ ចម្រុះ នៅត្រង់ចំណុចនិយាមការលេខ (០៧៦៤៦៩៦-១៥២៥៧២០)។
ក្នុងនោះឈើនៅគំនរទី១ សមត្ថកិច្ចជំនាញបានប្រគល់ជូនទៅឲ្យកម្លាំងឧទ្យានជាតិអូរយ៉ាដាវដើម្បី រក្សាទុក និងឈើនៅគំនរទី២ កម្លាំងឧទ្យានជាតិអូរយ៉ាដាវ កំពុងរកមធ្យោបាយក្នុងការដឹកជញ្ជូនយកចេញក្រៅដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា បទល្មើសធនធានធម្មជាតិព្រៃឈើនៅតាមជាប់ព្រំដែនកម្ពុជា-វៀតណាម ឈ្មួញនៅតែបន្តធ្វើសកម្មភាពក្នុងការដឹកជញ្ជូនយកទៅប្រទេសជិតខាង ខណៈនៅតំបន់នោះដាច់ស្រយាល ពីទីរួមខេត្តផង។ ហើយមួយវិញទៀត កម្លាំងប៉ុស្តិ៍នៅជាប់ព្រំដែននៃប្រទេសជិតខាងបានឃុបឃិតគ្នាជាមួយឈ្មួញឈើក្នុងការដឹកជញ្ជូនបានយ៉ាងស្ងៀមស្ងាត់ផងដែរ៕
អត្ថបទ ៖ អ៊ុច សាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


