ព័ត៌មានអន្ដរជាតិ
ពូទីន សាទរ ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ក្នុងខួបនៃការកាត់យក ឧបទ្វីប គ្រីមៀ
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះ “ប្រតិបត្តិការពិសេស” របស់រុស្ស៊ី នៅអ៊ុយក្រែន អំឡុងការប្រារព្ធខួបនៃការកាត់បញ្ចូលឧបទ្វីប គ្រីមៀ ជាឧបសម្ព័ន្ធ។

កីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ ដែលជាកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ World Cup ឆ្នាំ២០១៨ គឺមានការជួបជុំ ជាមួយនឹងការច្រៀងបទចម្រៀងស្នេហាជាតិ ហើយមនុស្សបានគ្រវីទង់ជាតិរុស្ស៊ី និងស្រែកថា “រុស្ស៊ី! រុស្ស៊ី! រុស្ស៊ី!”។
ក្នុងព្រឹត្តិការណ៍នោះ លោកប្រធានាធិបតី ពូទីន បានថ្លែងសន្ទរកថាពីឆាកមួយ បន្ទាប់ពីពិភាក្សាអំពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោកកាលពីថ្ងៃសុក្រទី១៨ខែមីនា។

លោកបានប្រាប់ក្រុមអ្នកគាំទ្រថា “យើងនឹងអនុវត្តផែនការរបស់យើងទាំងអស់។ គោលបំណងសំខាន់នៃការវាយលុក អ៊ុយក្រែនគឺដើម្បី ជួយសង្គ្រោះប្រជាជនពីការរងទុក្ខវេទនា និងអំពើប្រល័យពូជសាសន៍”។
លោកបន្តថា “ទាហានរុស្ស៊ីកំពុងប្រយុទ្ធដោយកៀកស្មាគ្នា នៅក្នុងប្រទេសអ៊ុយក្រែន។ យើងមិនមានការរួបរួមបែបនេះអស់រយៈពេលជាយូរមកហើយ។ គោលដៅរបស់ទីក្រុង មូស្គូ នឹងបានសម្រេច”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ជប៉ុន ប្រទះឃើញនាវាចម្បាំងរុស្ស៊ីដឹកសុទ្ធតែរថយន្តយោធា ឆ្លងកាត់កោះរបស់ខ្លួន ទំនងទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


