Connect with us

ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន បំផុសស្មារតីមន្រ្តីថ្នាក់ក្រោមជាតិផ្សព្វផ្សាយ និងឆ្លើយតបព័ត៌មាន

បានផុស

នៅ

លោក ផៃ ស៊ីផាន ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ បានបំផុសស្មារតី និងចែករំលែកចំណេះដឹង ពីវិស័យព័ត៌មានដល់មន្រ្តីថ្នាក់ក្រោមជាតិ ឲ្យហ៊ានផ្សព្វផ្សាយ ក៏ដូចជាឆ្លើយតបព័ត៌មាន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

នៅចំពោះមុខអភិបាលរងខេត្តកោះកុង ខេត្តកែប កំពត កែប និងមន្រ្តីមកពីមន្ទីរអង្គភាពជំនាញច្រើនរូបទៀត លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា នៅក្នុងបរិបទនេះ ព័ត៌មានត្រូវស្ថិតក្នុងវិស័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការទៅដល់សាធារណជន ដើម្បីការយល់ដឹងចូលរួមលើកិច្ចកសាងនីតិរដ្ឋ ប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយ អភិបាលកិច្ចល្អនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ក្នុងការបើកសិក្ខាសាលា ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មានថា ទស្សនទាន យន្តការ និងយុទ្ធសាស្រ្តចែករំលែកចំណេះដឹង ពីវិស័យព័ត៌មាននៅថ្ងៃនេះ ជាមូលដ្ឋានគ្រឹះមួយរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធិភាព នៃការផ្សព្វផ្សាយបំផុសបញ្ចូនព័ត៌មាន ចូលកៀកប្រជាពលរដ្ឋ សម្រាប់ផលប្រយោជន៍ផ្ទាល់នៅមូលដ្ឋាន ដោយភាពត្រឹមត្រូវច្បាស់លាស់។

ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដែរថា ភាពទទួលខុសត្រូវផ្សព្វផ្សាយ និងទំនាក់ទំនងឆ្លើយតបបំភ្លឺ លើបញ្ហាអ្វីមួយនៅថ្នាក់ក្រោមជាតិ គឺមានសារៈសំខាន់ៗ ជៀសវាងអ្នកទទួលព័ត៌មានមានការភ័ន្តច្រឡំ បង្កឲ្យស្មុគស្មាញលំបាកដោះស្រាយ។

បច្ចុប្បន្នអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទះប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ នៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោក គឹម ចំណាន មន្រ្តីនៃមន្ទីរផែនការខេត្តព្រះសីហនុ និងលោក វ៉ា វណ្ណទិត្យ ប្រធានការិយាល័យរដ្ឋបាលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ឯកភាពនូវអ្វីដែលជាការបំផុសស្មារតី របស់លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយចាត់ទុកថា កិច្ចការប្រមូល បញ្ចូនផ្សព្វផ្សាយ និងឆ្លើយតបព័ត៌មានបំភ្លឺ ទៅកាន់ប្រជាពលរដ្ឋពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយ ដែលពុំមែនជាការពិតប្រាកដ។

ក្រុមមន្រ្តីដែលមកទទួលវគ្គបណ្តុះបណ្តាលនេះ អះអាងថា ពួកគេនឹងយកចំណេះដឹង ដែលបានសិក្សាទៅអនុវត្ត ប្រកប ដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាព តម្លាភបាទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងសាធារណជន ដោយមិនអនុញ្ញាតឲ្យកើតមានព័ត៌មានក្លែងក្លាយ មកបំភ្លៃនោះទេ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញថា កន្លងទៅមន្រ្តីថ្នាក់ក្រោមជាតិមួយចំនួនធំ មានសមត្ថភាពគ្រប់គ្រាន់ ហើយសម្រាប់ឆ្លើយតបបកស្រាយរាល់បញ្ហានានា ដែលកើតមានឡើងនៅតាមអង្គភាពមន្ទីររបស់ពួកគេ។ ក៏ប៉ុន្តែទោះជាយ៉ាងណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅតែបន្ត ពង្រឹងចំណេះដឹងសមត្ថភាពបន្ថែម ដល់អ្នកដែលមិនទាន់យល់ដឹង ពីតួនាទីភារកិច្ចជាមន្រ្តីព័ត៌មាន៕

អត្ថបទ៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ថៃ ពិចារណានាំចេញអាវុធផលិតក្នុងស្រុកដើម្បីទាញចំណូលចូលរដ្ឋ

សេដ្ឋកិច្ច៥៦ នាទី មុន

BRICS ថា​​ ពិភព​លោក​ត្រូវ​ការ​សេដ្ឋកិច្ច​ពហុប៉ូល​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​អស្ថិរភាព​សេដ្ឋកិច្ច​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងសុខាភិបាល ពិភាក្សា លើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាព សុខភាពសិក្សា ឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក តែត្រូវបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

សេដ្ឋកិច្ច១ ម៉ោង មុន

ការផ្លាស់ប្តូរខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនាពេលអនាគត: ហេតុអ្វីគឺជាខេត្តព្រះសីហនុ?

Sokha Hotels

ព័ត៌មានពេញនិយម