Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ថ្នាក់ក្រោមជាតិ បានបំពេញការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់កូវីដ​-១៩ រយៈពេលពីរ​​ឆ្នាំកន្លងមកនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មន្ត្រីនៅថ្នាក់ក្រោមជាតិ បានខិតខំបំពេញការងារយ៉ាងសកម្ម នៅក្នុងការបង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេលពីរឆ្នាំកន្លងមក។

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០៣០ នៅរសៀលថ្ងៃទី ២១ ខែមីនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មន្ត្រីនៅថ្នាក់មូលដ្ឋាន មានការងារជាច្រើន ដែលត្រូវបំពេញ ជាពិសេសការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។​

បើតាមសម្ដេចតេជោ មកដល់ពេលនេះ នៅក្នុងខេត្តមួយចំនួន ក្នុងថ្ងៃខ្លះពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នោះទេ។ លទ្ធផលនេះ មិនមែនមកពីថ្នាក់ជាតិទាំងស្រុងនោះទេ តែមានការរួមចំណែកយ៉ាងច្រើន ពីថ្នាក់ក្រោមជាតិ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម