សន្តិសុខសង្គម
មានជំងឺរ៉ាំរ៉ៃប្រចាំកាយ សម្រេចចិត្ដធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក
ឧត្ដរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយចងក ព្រោះតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរតាម៉ែង ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
មន្ដ្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងថា មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនមួយកើតឡើង នៅចំណុចដើមសុក្រមខាងក្រោយផ្ទះជនរងគ្រោះ ១៥០ម៉ែត្រ ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សេង សុខ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានធ្វើអត្តឃាតដោយយកខ្សែគោប្រវែង ១.៥០ម៉ែត្រ ចងកសម្លាប់ខ្លួនឯងព្យួរនឹងដើមសុក្រម កម្ពស់ ៣ម៉ែត្រ បណ្តាលឱ្យស្លាប់ ដោយមូលហេតុបាក់ទឹកចិត្តកើតជំងឺមហារីកមាត់ និងពិបាកទទួលទានអាហារ។
គ្រូពេទ្យចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីពិនិត្យរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន រួចហើយប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


