Connect with us

សន្តិសុខសង្គម

ជិះរថយន្ដទំនើបពាក់ស្លាកលេខនគរបាលបាញ់ឡើងលើមួយគ្រាប់រួចគេចខ្លួនបាត់

បានផុស

នៅ

ខ្មាន់កាំភ្លើងបានបើករថយន្តស៊េរីទំនើបមួយគ្រឿងស្លាកលេខនគរបាលមកឈប់បាញ់ឡើងលើមួយគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២៥៧កែងផ្លូវ១៨៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣  ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord មួយគ្រឿងពាក់ស្លាកលេខនគរបាលបានធ្វើ​ដំណើរ​មកឈប់នៅទីតាំងកន្លែងកើតហេតុហើយមិនដឹងថាមានរឿងអ្វីនោះទេក៏ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់រួចបើករថយន្តគេចខ្លួនបាត់បន្សល់សំបកក្រាប់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមយកសំបកគ្រាប់ទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម