សន្តិសុខសង្គម
ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ២០២៥នេះ សមត្ថកិច្ចបានឱ្យដឹងថា នគរបាលជំនាញ បានស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន២នាក់ ហើយក្នុងចំណោមបក្សពួក៣នាក់ និងរកឃើញអាវុធAK47 ចំនួន២ដើម រថយន្តចំនួន២គ្រឿងមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បសួរនាំ ។

ប្រភពបានឱ្យដឹងថា ក្រោយបង្ករួចជនសង្ស័យ បានយករថយន្តធ្វើសកម្មភាព រួមនឹងអាវុធ ប្លុងចោលនៅក្បែរកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់បានជនសង្ស័យបានចំនួន២នាក់ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង ។

សូមរំលឹកថា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន១គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតភូមិក្បាលដំរីកាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ សំដៅរកគូជម្លោះ ដោយមិនឃើញក៏បានផ្ទុះអាវុធចំនួន១គ្រាប់ ។

សន្តិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ សម្រុកចូលមក ដោយកាន់អាវុធវែងចំនួន២ដើម ទំនងរកគូជម្លោះតែរកមិនឃើញ ក៏ខឹងបានបាញ់ចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលតែម្តង ។
ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលជំនាញកំពុងសាកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
ដោយ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


