សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ករណីបាញ់ប្រហារនៅខណ្ឌដង្កោ ជាអំពេីឃាតកម្ម
ករណីបាញ់ប្រហារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដង្កោ កាលពីយប់មិញសមត្ថកិច្ចអះអាងថា គឺជាអំពេីឃាតកម្ម។ នេះបេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨សីហានេះ។ លោក សំ វិច្ឆិកា បន្ថែមថា ក្នុងករណីនេះមានជនរងគ្រោះពីរនាក់ជាជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់។ លោកបន្ថែមថា ជនរងគ្រោះជាជនជាតិខ្មែរបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ។

អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា ករណីនេះរថយន្ដម៉ាកford ពណ៌សបេីកបុករថយន្ដMercedes ពណ៌ខ្មៅក្នុងទិសដៅបញ្ច្រាសគ្នា ហេីយក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក ឡង់គ្រីស័រ ដែលជាបក្ខពួករបស់រថយន្ដម៉ាក ford មានទាំងកាំភ្លេីងវែង ខ្លី បានបាញ់សំដៅលេីរថយន្ដMercedes ជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សពីរនាក់ក្នុងរថយន្ដMercedes របួសធ្ងន់។
ទោះបីយ៉ាងណា ជុំវិញករណីនេះ លោកនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យយកមកអនុវត្តនីតិវិធីច្បាប់។

សូមរំលឹកថា ករណីបាញ់ប្រហារលើជនរងគ្រោះជាច្រើនគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៧ ខៃសីហា នៅផ្លូវលេខ១០៤ ក្នុងមូលដ្ឋានសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ជាជនជាតិខ្មែរបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតជាជនជាតិចិនកំពុងសង្គ្រោះបន្ទាន់៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


