Connect with us

ចរាចរណ៍

រថយន្តស្ទូចដាច់ហ្វ្រាំងបុករះរថយន្តនិងម៉ូតូស្លាប់មនុស្ស៤នាក់នៅខេត្តព្រះសីហនុ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ខណៈមនុស្សផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តប្រភេទស្ទូចបើកផ្លូវចុះចំណោតដាច់ហ្វ្រាំងហើយបុករះរថយន្តនិងម៉ូតូរួចបន្តទៅបុកចូលអគារសំណង់ដែលកំពង់សាងសង់នៅចំពីមុខផ្លូវបំបែកជា៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវចំណោតចុះពីឃ្លាំងលើមកភូមិសាស្ត្រផ្លូវអូរពីរ ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះដេកស្លាប់នៅលើដី និងខ្លះនៅគៀបជាប់ក្នុងរថយន្តមើលទៅអាណោចអាធ័មខ្លាំងណាស់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នេះ មានមនុស្សស្រីម្នាក់ និងប្រុសចំនួន៣នាក់(ម្នាក់ជាជនបរទេស តាមព័ត៌មានបឋមសាកសពបុរសម្នាក់នោះ ជាជនជាតិកាណាដា) ។ សមត្ថកិច្ចទាន់ស្គាល់អត្តសញ្ញាណជនរង​គ្រោះនិងអ្នករងរបួសនៅឡើយទេ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម