ព័ត៌មានជាតិ
ផ្ទៃដី៥១ហិកតា នៅភូមិទួលគ្រួស ឃុំឃុនរាម ត្រូវបានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីន
ភ្នំពេញ ៖ ផ្ទៃដីចំនួន ៥១ហិកតា នៅភូមិទួលគ្រួស ឃុំឃុនរាម ត្រូវបានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីន តាមសំណើរបស់បងប្អូនប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយក្រុមការងារផែនការសកម្មភាពមីនខេត្តសៀមរាប(MAPU) និងស្ថិតក្រោមកិច្ចសហការគាំទ្រពីសំណាក់អាជ្ញាធរមីនកម្ពុជា(CMAA) អង្គការដោះមីនកម្ពុជា និងរដ្ឋបាលស្រុកបន្ទាយស្រី។

តំបន់ដែលរងហានិភ័យពីគ្រាប់មីន ឬ គ្រាប់មិនទាន់ផ្ទុះ តែងបង្កឲ្យមានភាពមន្ទិលសង្ស័យ និងការភ័យខ្លាច ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពប្រចាំថ្ងៃ និងការប្រើប្រាស់ដីធ្លីឲ្យអស់លទ្ធភាពរបស់អ្នកភូមិ ហើយក៏ជាឧបសគ្គធំដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

សង្ឃឹមថា នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ យើងនឹងអាចផ្លាស់ប្តូរមុខមាត់ថ្មីតំបន់អតីតសមរភូមិក្តៅទាំងនេះ ប្រែក្លាយទៅជាតំបន់លំនៅឋាន កសិកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពលវិញម្តង និងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីស្រែចម្ការរបស់ពួកគាត់ប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តដូចតំបន់ដទៃទៀតនៅក្នុងស្រុកបន្ទាយស្រីដែរ៕




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


