ជីវិតកម្សាន្ដ
លោក ដួង សុខគា ហួសចិត្ត ក្រោយចេញសារដាស់តឿនយុវជន មុនចូលឆ្នាំថ្មី
ភ្នំពេញ៖ តារាប្រុសពហុជំនាញ លោក ដួង សុខគា ស្របពេលដែលកៀកជិតចូលមកដល់នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលមុខនេះ បានចេញសារមួយដោយបង្កប់ន័យអប់រំ និងដើម្បីដាស់តឿនស្មារតីដល់យវជនខ្មែរនាពេលបច្ចុប្បន្ន។

ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់លទ្ធផលដែលលោក ដួង សុខគា ទទួលបានមកវិញ គឺបានត្រឹមតែការហួសចិត្តប៉ុណ្ណោះ។ ខ្លឹមសារអប់រំដំបូងរបស់លោក ដួង សុខគា បានលើកឡើងថា៖ “សន្យានឹងខ្លួនឯងសម្រាប់ឆ្នាំថ្មីបានទេប្អូនៗក្មួយៗ? សន្យាថា រាំលេង ឬ លេងល្បែងកម្សាន្តផ្សេងៗកុំឱ្យលើសលស់ដាក់គ្នាណា៎! ហើយបើប៉ះគ្នាបន្តិចបន្តួច កុំវ៉ៃ កុំកាប់ចាក់គ្នា រាប់អានគ្នាទៅ គ្នាឯងទេ”។

ប៉ុន្តែក្រោយមកមិនបានប៉ុន្មានផង ស្រាប់តែលោក ដួង សុខគា បានចេញសារថ្មីមួយទៀតដោយបង្ហាញការហួសចិត្តខ្លាំង។ លោក ដួង សុខគា បានបញ្ជាក់ឱ្យដឹងថា៖ “សាកល្បងបង្ហោះសារអប់រំមួយសម្រាប់ចូលឆ្នាំឃើញថា អ្នកមើល អ្នកឱ្យមេដាយ អ្នកផ្តល់មតិ អ្នកចែកផ្សាយ មានតិចដែរហ្នឹង”។

លោកបន្ថែមទៀតថា៖ “ខ្ញុំសាកមើលស្មានតែគ្រាន់បើ ឮថាបងប្អូនយើងចូលចិត្តសារអប់រំសង្គម។ ដល់ពេលបង្ហោះឡប់ៗនាំគ្នាតិះដៀល (ទិទៀន) ថា អត់មានអី្វអប់រំដល់សង្គម។ ដល់តែបង្ហោះអប់រំ អត់ខ្ចីជួយរវល់។ អីយ៉ាស់ម៉េចអីចេះ? តិចអ្នកបង្ហោះឡប់ៗ ពុលៗដៀលវិញ។

តាមរយ:ការលើកឡើងនេះ មានមតិមួយចំនួនបានបង្ហាញការគាំទ្រលោក ដួង សុខគា ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


