ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូទាហាន អ៊ុយក្រែន វាយទាត់ធាក់លើជនស៊ីវិល ហើយចោទថាជា “មេឧក្រិដ្ឋកម្ម” ក្នុងតំបន់
វីដេអូដែលត្រូវបានគេរាយការណ៍ថាថតនៅក្នុងទីក្រុង Dnepr បង្ហាញពីបុរសក្នុងឯកសណ្ឋានយោធាអ៊ុយក្រែនបានទាញមនុស្សជាច្រើននាក់ទៀតឲ្យដេកលើដី និងបានវាយទាត់ធាក់ពួកគេយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់មក ពួកគេបានចាប់ដៃបុរសទាំងនោះផ្អិបនឹងជញ្ជាំងដើម្បីទទួលការផ្ដន្ទាទោសជាលើកទីពីរ ។ បន្ថែមពីនេះបុរសម្នាក់ក៏ត្រូវបានគេរាយការណ៍ថាស្រាតខោអាវរបស់ពួកគេផងដែរ ខណៈទាហានទាំងនោះហាក់ដូចជាបានថតហេតុការណ៍នេះដោយខ្លួនឯង ។
ទន្ទឹមនោះ លោកអភិបាលក្រុង Dnepr បែរជាគាំទ្រអំពើឃោរឃៅនេះទៅវិញ ហើយបានអះអាងថា បុរសដែលត្រូវបានឃាត់ខ្លួនទាំងនោះគឺជា “មេឧក្រិដ្ឋកម្ម” ក្នុងតំបន់ ។
អភិបាលក្រុងរូបនេះបញ្ជាក់ថា ពួកគេបាននិងកំពុងវាយប្រហារក្រុមជីវពលក្នុងតំបន់ ។ លោកថែមទាំងបានទៅដល់ទីតាំងនោះ ហើយក៏បានសរសើរដល់វីដេអូនេះផងដែរ ដោយលោកបានអះអាងថា ការធ្វើបែបនេះគឺជាព្រមានដល់ក្រុមចោរ ឧក្រិដ្ឋជន និងអ្នកគ្មានសីលធម៌ក្នុងខ្លួនជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ថា រុស្ស៊ី មិនហ៊ានធ្វើសង្គ្រាមឡើយ បើមានវត្តមានកងកម្លាំងខ្លួននៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


