ព័ត៌មានជាតិ
ភ្ញៀវទេសចរ៦៥% បានកក់បន្ទប់សណ្ឋាគារផ្ទះសំណាក់នៅមណ្ឌលគិរី ត្រៀមកម្សាន្តថ្ងៃចូលឆ្នាំ
គិតត្រឹមថ្ងៃនេះ ភ្ញៀវទេសចរ បានកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ បានប្រមាណ ៦៥ភាគរយហើយ នៅខេត្តមណ្ឌលគិរី ដើម្បីត្រៀមកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹថ្ងៃទី ០៨ ខែមេសា លោក ងិន សុវិមាន បានឱ្យដឹងថា ទីតាំងសណ្ឋាគារផ្ទះសំណាក់ខ្លះក៏ពេញ ប៉ុន្តែកន្លែងខ្លះ នៅមិនទាន់កក់អស់នៅឡើយ។ លោកបន្តថា ភ្ញៀវខ្លះទំនងជាមិនទាន់សម្រេចចិត្តច្បាស់ អំពីគោលដៅនៃដំណើរកម្សាន្ត ឯខ្លះទៀត អាចនឹងរង់ចាំដល់ថ្ងៃមកកម្សាន្ត ទើបចូលស្នាក់នៅតែម្តង។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី គ្រោងរៀបចំតុបតែងគ្រឿងលម្អផ្សេងៗ ឱ្យរួចរាល់ត្រឹមថ្ងៃទី ១២ ខែនេះ ដើម្បីបន្ថែមសោភ័ណភាព ត្រៀមទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរ មកពីគ្រប់ទីន្លែងទាំងជាតិ និងអន្តរជាតិ។
លោក ងិន សុវិមាន រំពឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរ មកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើន ដោយផ្អែកលើខេត្តនេះ ជាតំបន់ត្រជាក់ និងមានគោលដៅទេសចរណ៍សំខាន់ៗជាច្រើន រួមមាន ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ ទេសភាពអូរាំង ភូមិជនជាតិ និងតំបន់ក្រុងសែនមនោរម្យជាដើម។ លើសពីនេះទៀត ខេត្តមណ្ឌលគិរី ឆ្នាំនេះមានរៀបចំសង្ក្រាន្តឆ្នាំថ្មីផងដែរ។

បើតាមលោក ងិន សុវិមាន ក្នុងមួយសប្តាហ៍ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរចន្លោះពី ៥ពាន់នាក់ទៅ ៦ពាន់នាក់ រៀងរាល់សប្តាហ៍ ដែលភាគច្រើន ជាទេសចរក្នុងស្រុក។ ចំណែកភ្ញៀវទេសចរបរទេស នៅមានចំនួនតិចតួចនៅឡើយ៕
អត្ថបទ៖ ទួន សុផល






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


