ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យឆេះរថយន្ដមួយគ្រឿងខ្ទេចទាំងស្រុង
រថយន្ដម៉ាក Toyota Prius មួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់បើកទៅបុកខឿនផ្លូវនៅចំណុចស្បានអាកាសស្ទឹងមានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានអគ្គិភ័យឆាបឆេះរថយន្តខាងលើ គឺមានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-0755 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីកើតមកលិច ឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលេងរួច ។ ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំងទើបតៃកុងរថយន្តស្រវេស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបានទើបអគ្គិភ័យបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើរអស់ទាំងស្រុងទើបមានរថយន្តបង្ការពន្លត់អគ្គិភ័យ១គ្រឿងចុះមកដល់ទីតាំងកើតហេតុ បាញ់ពន្លត់រថយន្តខាងលើឲ្យវារលត់ទៅវិញជាស្ថាពរ៕
អត្ថបទ៖ សុខា








-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


