Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តច្បាប់ទាក់ទងទៅនឹងកូវីដ ក្នុងឱកាសបុណ្យចូលឆ្នាំ

បានផុស

នៅ

​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅក្នុង​ពិធី​អភិសេក​រូបសំណាក​ព្រះថោង​-​នាងនាគ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១៦ ខែមេសា ឆ្នាំ​២០២២​ នេះ ដែលជា​ថ្ងៃទី​ ៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ទម្លាប់​ការលេងកម្សាន្ត​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពួកគាត់​តែងតែ​លេង​កម្សាន្ត​មុន​ចូលឆ្នាំ​មួយអាទិត្យ ហើយ​ក្រោយ​ចូលឆ្នាំ​កន្លះ​ខែ​ទៀត​។ សម្តេចបញ្ជាក់ថា “ខ្ញុំគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងនោះទេ ហើយក៏សូម​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តនូវច្បាប់ទាក់ទងទៅនឹង Covid-19 នឹងជំងឺឆ្លងដទៃទៀត គឺ​មិន​ឲ្យ​អនុវត្ត​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ទេ លើកលែង​តែមាន​ករណី​ឆ្លង​ធ្ងន់ធ្ងរ គឺ​យើង​អាច​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​ផ្អាក​ការលេង ឬ​កាត់បន្ថយ​ការលេង អីចឹង​នៅតាម​ភូមិ ឃុំ នៅតាម​តំបន់​ទេសចរណ៍​នានា​នៅតែ​បន្តដំណើរ​ការធម្មតា​”​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​ដែរ​ថា បើទោះបីជា​សម្ដេច​នៅមាន​កង្វល់​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏​សម្ដេច​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​លេង​កម្សាន្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ស្វាគមន៍​បងប្អូន​ខ្មែរ ដែល​រស់នៅ​បរទេស​អញ្ជើញ​មកលេង​នៅ​ប្រទេស​កម្ពុជា ដែល​រហូតមក​ដល់ពេលនេះ នៅ​កម្ពុជា​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​អំពី​ការធ្វើ​តេស្ត pcr សម្រាប់​រយៈពេល​ ៧២ ម៉ោង​នោះទេ ហើយ​ចូល​មកដល់​កម្ពុជា ក៏​មិន​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​ណាមួយ​ដែរ​។​

​ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រសិនបើ​មាន​បញ្ហា​មិន​ស្រួលខ្លួន ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្ត ហើយ​ប្រសិនបើ​ឃើញ​វិជ្ជមាន ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម