ព័ត៌មានជាតិ
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ
នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។

គួររំលឹកថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង ដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្ត វិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការឆ្លងរាលដាល និងការរាតត្បាតពី សំណាក់សមាសភាពចងការលើកកម្ពស់ ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិត ផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យ នៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យ ភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាព ធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការពាររុក្ខជាតិ និងភូតគាម អនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មាន១៥ ជំពូក និង១១៣ មាត្រា និងត្រូវបានរដ្ឋសភានៃព្រះរាជាណាចក កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ប្រធាន និងតំណាងគណៈកម្មការនានាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់នេះ ដោយមានការ ចូលរួមពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់ក្រសួង។

ក្រោយពីសមាជិកព្រឹទ្ធសភាមួយចំនួន បានពិនិត្យ និងលើកជាសំណួរសុំការបំភ្លឺមួយចំនួន ព្រមទាំងផ្តល់យោបល់ជូនតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក លោក វែង សាខុន បានស្រាយបំភ្លឺយ៉ាងក្បោះក្បាយ ហើយនៅទីបញ្ចប់អង្គប្រជុំព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


