សន្តិសុខសង្គម
សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់
បន្ទាយមានជ័យ ៖ ខណៈដែលធម្មតាពេលចូលឆ្នាំរួចពលរដ្ឋខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសថៃតែងត្រឡប់ឆ្លងដែលទៅធ្វើការវិញ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃប៉ុស្តិ៍ភ្នំប្រាក់ក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់។

យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានឲ្យដឹងថាថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង០៩:១០នាទីកម្លាំងនគរបាល ប៉ុស្តិ៍ភ្នំប្រាក់ ចំនួន ០៥ នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក បូ សុខា នាយរងប៉ុស្តិ៍ សហការជាមួយ អង្គភាពពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយភាគីថៃ នៅចំណុច គោលដៅបឹងព្រីង នៃប៉ុស្តិ៍ភ្នំប្រាក់ដោយភាគីកម្ពុជាសរុបចំនួន ១០នាក់។ ដោយឡែកភាគីថៃ*សរុបចំនួន ០៧ នាក់រួមមានកម្លាំងទាហានឈុតខ្មៅចំនួន០៧នាក់ដឹកនាំដោយ លោក អ/ត្រី អាឌីឡិក ចិកស៊ុន មេបញ្ជាការរងក.អ.ធ១២០២។

ភាគីទាំងពីរបានជួបពិភាក្សាការងារពាក់ព័ន្ធខ្លឹមលើកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជានិងភាគីថៃនិងកិច្ចសហការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕
ដោយ ៖ អែបពៅ



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


