ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ដំណើរការកែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាមូលហេតុដែលកម្ពុជាមានសិស្សនិទ្ទេស A គ្រប់ ២៥ រាជធានី-ខេត្ត
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅទូទាំងប្រទេសនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការដែលប្រទេសកម្ពុជាមានសិស្សនិទ្ទេស A គ្រប់ទាំង២៥ រាជធានី ខេត្ត បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃដំណើរការកែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលបានផ្ដល់អំណាចកាន់តែច្រើនទៅឱ្យថ្នាក់មូលដ្ឋាន។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះយើងមានសិស្សនិទ្ទេស A គ្រប់២៥ រាជធានី ខេត្ត តើការឆ្លុះបញ្ចាំងពីអ្វីទៅ? វាឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃដំណើរការកែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនោះឯង។ វាបានបង្ហាញពីប្រសិទ្ធភាពពិតប្រាកដ ដែលយើងផ្ដល់អំណាចកាន់តែច្រើនទៅអោយថ្នាក់មូលដ្ឋាន ហើយថ្នាក់មូលដ្ឋានមានលទ្ធភាពដើម្បីដោះស្រាយបញ្ហានេះ។
នៅឯមូលដ្ឋាន ក្រសួងអប់រំបានដាក់ចេញសម្រាប់ការគ្រប់គ្រងថ្នាក់ណាៗ ប៉ុន្តែអ្វីៗដែលស្ថិតនៅមូលដ្ឋាននោះ គឺមូលដ្ឋានទាំងអស់យកការទទួលខុសត្រូវនៅក្នុងក្របខណ្ឌខេត្តរបស់ខ្លួន”។

ជាមួយគ្នានោះសម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសសើរទៅដល់អាជ្ញាធរគ្រប់ខេត្តទាំងអស់ ដែលបានចែកជូននូវរង្វាន់ផ្សេងៗសម្រាប់សិស្សនិទ្ទេស A ដែលខេត្តខ្លះបានម៉ូតូ និងបាននេះ បាននោះ តាមលទ្ធភាពរៀងៗខ្លួន។
បើតាមសម្ដេចតេជោហ៊ុន សែន នេះបង្ហាញពីការយកចិត្តទុកដាក់គ្រប់កម្រិតទាំងអស់ ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលនោះហើយផ្ដើមចេញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយយកចិត្តទុកដក់ទៅលើវិស័យអប់រំ ជាវិស័យអាទិភាព និងទីមួយ នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះយើងបានដាក់វិស័យអប់រំជាមុំទី១ ហើយថវិកាបានផ្សារភ្ជាប់ទៅនឹងគោលនយោបាយ។

សម្តេចថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដែលមានទំនាក់ទំនងជាមួយគ្នា ហើយមានតែវិស័យពីរនេះទេ ដែលបានអនុញ្ញាតិឲ្យរើសគ្រូបង្រៀន និងរើសគ្រូពេទ្យបន្ថែម។
សូមបញ្ជាក់ថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន៧២,០១៦នាក់ ស្មើនឹងប្រមាណ៦៥.៦៥ ភាគរយ (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់