ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មរំពឹងថា ឆេកនឹងបញ្ជាទិញអង្ករពីកម្ពុជាកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២២
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សង្ឃឹមថាបរិមាណអង្ករដែលប្រទេសឆក ទិញពីកម្ពុជា នឹងកើនឡើង ខណៈឆ្នាំ២០២១ មានចំនួន ជាង ៧ ពាន់តោន។
លោក រដ្ឋមន្ត្រី វេង សាខុន លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា នៅថ្ងៃទី ៥ ខែឧសានេះ នៅក្រសួងកសិកម្ម។

ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាដូចជាការងារបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ការធ្វើទំនើបកម្មកសិកម្ម និងការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល។
បន្ទាប់ពីបានពិភាក្សាគ្នាស៊ីជម្រៅរួចមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរបន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលឆេក ដែលបានទិញអង្ករពីកម្ពុជា ចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថាបរិមាណនេះនឹងកើនឡើងនាពេលអនាគត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


