សន្តិសុខសង្គម
អគ្គិភ័យឆេះសាខាធនាគារមួយអស់ទាំងស្រុងនៅស្រុកជាំក្សាន្ដ
សាខាធនាគារមួយ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារតែឆ្លងចរន្ដអគ្គិសនី តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឲ្យខូចខាតផ្ទះមួយខ្នងដែលម្ចាស់ជួលឲ្យធនាគារ អ៊ូរី ។
របាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ គុន សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកអ្នកគ្រប់គ្រងធនាគារមានឈ្មោះ សុខណា សំណាងឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ។

ក្នុងករណីនេះ សមត្ថកិច្ចបញ្ជាក់ថា ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុងមានទំហ៊ុំ ៦×១៨ មែត្រ ប្រភេទសំណង់ថ្មក្រោមឈើលើជញ្ជាំងបាំងក្តារដំបូលប្រក់ក្បឿង ដោយកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់ អគ្គិភ័យរបស់អធិការដ្ឋានចំនួន០១គ្រឿង ប្រើប្រាស់ទឹកពន្លត់អស់ចំនួន០៣រថយន្ត ទើបគ្រប់គ្រងអណ្ដាលភ្លើងបាន។
ទោះយ៉ាងណា ក្នុងរបាយការណ៍មិនបានបញ្ជាក់ពីការខូចខាតសម្ភារៈនៅក្នុងធនាគារនោះទេ ដោយគ្រាន់តែបញ្ជាក់ពីមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅជាន់ខាងលើ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


