កីឡា
គ្រូបង្វឹកម៉ាឡេស៊ីថា៖ បានសិក្សាពីកម្ពុជាច្បាស់ណាស់ មុនជួបគ្នារសៀលនេះ នៅស៊ីហ្គេម
ទោះបីជាបានកៅអីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ក្រុម U-23 ម៉ាឡេស៊ី នៅតែចង់ឈរកំពូលតារាងពូល B នៅពេលពួកគេជួប U-23 កម្ពុជា នៅកីឡដ្ឋាន Thien Truong Stadium នៅរសៀលថ្ងៃទី ១៦ ខែឧសភា នេះ។
គ្រូបង្វឹកក្រុម U-23 ម៉ាឡេស៊ី លោក Brad Maloney បានព្រមានកីឡាកររបស់ខ្លួនកុំឱ្យមើលស្រាល ព្រោះកម្ពុជាអាចបង្កបញ្ហាក្នុងការប្រកួតបានគ្រប់ពេល។

លោក Brad Maloney បាននិយាយថា៖ «យើងបានសិក្សាពីការប្រកួតរបស់កម្ពុជា ហើយសរុបមក ពួកគេគឺជាក្រុមដ៏ល្អ។ កម្ពុជាមានកីឡាករដែលមានគុណភាពដូចជា សៀង ចន្ធា ដែលដើរតួយ៉ាងសំខាន់ក្នុងការប្រែប្រួលនៃការវាយបករបស់ពួកគេ។»
«ជំនួសឱ្យការផ្តោតលើកម្ពុជា យើងគួរតែគិតតែការប្រកួតរបស់យើង។ ពិតណាស់ គោលដៅ គឺដើម្បីឈ្នះការប្រកួត និងឈរកំពូលតារាង។» គ្រូបង្វឹកអូស្ត្រាលីរូបនេះបានបន្ថែម។

លោកក៏បានណែនាំកីឡាកររបស់លោកឱ្យប្រកាន់ខ្ជាប់នូវការណែនាំរបស់លោកផងដែរ។ «យើងមិនផ្លាស់ប្ដូរកីឡាករច្រើនទេ គ្រាន់តែមានការផ្លាស់ប្តូរដោយ មួយ ឬពីរនាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនឹងកែប្រែក្រុមរបស់យើងសម្រាប់ការប្រកួតតទល់នឹងកម្ពុជា។» សម្ដីរបស់ លោក Brad Maloney។ សូមបញ្ជាក់ថា កម្ពុជា ត្រូវប្រកួតបង្គ្រប់កិច្ចល្ងាចនេះដោយ ជួបម៉ាឡេស៊ី នៅវេលាម៉ោង ៤:០០ រសៀល៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


