កីឡា
កម្ពុជា ឈ្នះមេដាយមាសទី៨ លើប្រភេទកីឡាវ៉ូវីណាម
អត្តពលិកកម្ពុជា បន្តរកមេដាយមាសបាន១គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី២១ ខែឧសភា នេះ លើប្រភេទកីឡាវ៉ូវីណាម ហើយនេះជាមេដាយមាសទី៨ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។

មេដាយមាសទី៨ រកបានដោយកីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភត្ត្រា លើប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់ ជាមួយនឹងការទទួលបានពិន្ទុ ២៦៩ ឈ្នះម្ចាស់ផ្ទះវៀតណាម លេខ២ ដែលរកបានត្រឹម ២៦៤ពិន្ទុ, ខណៈមេដាយសំរឹទ្ធស្ទួន បានទៅមីយ៉ាន់ម៉ា រកបាន ២៦២ពិន្ទុ និងឥណ្ឌូនេស៊ី ២៥៩ពិន្ទុ ស្របពេលដែលលេខ៥ បានទៅឡាវ រកបាន ២៥៨ពិន្ទុ និងចុងក្រោយគេថៃ រកបាន ២៥៤ពិន្ទុ។

ដូច្នេះគិតត្រឹមពេលនេះ មេដាយរបស់កម្ពុជា កើនដល់ ៥៣គ្រឿង លើ ១៣ប្រភេទកីឡាផ្សេងគ្នារួមមាន៖ មាស ៨គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៥គ្រឿង (សំរឹទ្ធ ៨គ្រឿងពុំទាន់ធ្វើពិធីបំពាក់មេដាយ)។
ប្រភេទកីឡាទាំង ១៣ដែលឈ្នះមេដាយទាំងមាស ប្រាក់ និងសំរឹទ្ធ រួមមាន កីឡាប៊ូល និងប៉េតង់, វ៉ូវីណាម, ឃីកបុកស៊ីង, ចំបាប់, តេក្វាន់ដូ WT, កាយសម្ព័ន្ធ, ប្រដាល់គុនខ្មែរ, វូស៊ូ, ការ៉ាតេ, ប្រដាល់សកល, យូដូ, ជឺជិតស៊ូ និងទូកកានូ/រ៉ូអ៊ីង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


