សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះ១៣ល្វែងអស់ទាំងស្រុងនៅផ្សារត្រែងត្រយឹង
អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទះល្វែងជាច្រើនខ្នង នាយប់រំលងអាត្រាធថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ប៉ុន្តែផ្ទះល្វែងចំនួន១៣ល្វែង និងទ្រព្យសម្បត្តិមានតម្លៃត្រូវព្រះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។ ចំពោះមូលហេតុដែលបង្ករឲ្យកើតមានករណីអគ្គិភ័យនេះ សង្ស័យមកពីឆ្លងចរន្តអគ្គិសនី ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះពិនិត្យ និងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ក្រុមជួយសង្គ្រោះរថយន្តបានបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឲ្យឆេះរីករាយដាលកាត់តែខ្លាំងដល់លំនៅដ្ឋានផ្សេងទៀត ។

កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ចូលរួមយ៉ាងសកម្មក្នុងជួយសង្គោះជាពិសេសក្រុមរថយន្តពន្លត់អគ្គិភ័យបានព្យាយាមដើម្បីបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍នៃការឆាបឆេះបាន១០០% ប៉ុន្តែគួរឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ១៣ល្វែង និងទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារអគ្គិភ័យទាំងស្រុង ។

អាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពិនិត្យ និងយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីគេហដ្ឋានម្តងៗដូចជា ភ្លើងទាន ធូប ចង្ក្រាន និងបណ្តាញអគ្គិសនីជាដើម ៕
អត្ថបទ៖ ភួង រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


