ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលស្គាល់ បរាជ័យដ៏ធំ (មានវីដេអូ)
លោក Alexey Arestovich ទីប្រឹក្សាសំខាន់របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសារភាពថា “យើងបានបាត់បង់ទីក្រុង Liman ហើយ”។

ស្របពេលជាមួយគ្នានោះដែរ អ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ី លោក Alexander Kots បានបង្ហោះវីដេអូនៃកងទ័ពរុស្ស៊ីស្ថិតនៅក្នុងទីក្រុងនេះ ដោយសរសេរចំណងជើងថា “ទីក្រុង Liman គឺជារបស់យើងហើយ”។ លោក Kots បន្ថែមថា កងទ័ពអ៊ុយក្រែនបានភៀសខ្លួន ទៅទិសខាងលិច និងនិរតី ដោយដកថយស្របពេលមានការបាញ់កាំភ្លើងធំដាក់។
ការវាយលុកទីក្រុង Liman មានរយៈពេលមិនដល់មួយសប្តាហ៍ផង ដោយកងកម្លាំងរុស្ស៊ីបានចូលទីក្រុងនេះនៅថ្ងៃទី ២៣ ខែឧសភាហើយមានដំណឹងក្រៅផ្លូវការនៅលើ Telegram ថា ទាហានអ៊ុយក្រែនរហូតដល់ទៅ ៥០០នាក់បានចុះចាញ់។

គិតត្រឹមថ្ងៃពុធទី២៥ខែឧសភា បីភាគបួននៃទីក្រុង Liman បានធ្លាក់ក្នុងដៃរបស់រុស្ស៊ី ខណៈកងទ័ពអ៊ុយក្រែនដែលនៅសេសសល់ បានប្រមូលផ្តុំនៅតំបន់ឧស្សាហកម្ម ចុងភាគនិរតីនៃទីក្រុង។
Liman ស្ថិតក្នុងចំណោមទីក្រុងដំបូងគេនៅក្នុងតំបន់ Donetsk ដែលត្រូវបានកាន់កាប់ដោយកងជីវពលប្រឆាំងរដ្ឋាភិបាលទីក្រុង កៀវ បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤។ កងកម្លាំង ប្រឆាំងភេរវករ របស់អ៊ុយក្រែន បានចាប់យកទីក្រុងនេះ នៅដើមខែមិថុនាឆ្នាំនោះ ហើយបានប្រើទីតាំងរបស់ពួកគេដើម្បីឡោមព័ទ្ធទីក្រុង Slavyansk ជាកន្លែងដែលកងជីវពលផ្តាច់ខ្លួន បានកាន់កាប់រយៈពេលមួយខែក្រោយនោះ។

ដំណឹងនៃការបរាជ័យរបស់អ៊ុយក្រែននៅទីក្រុង Liman បានកើតឡើង ចំពេលមានការវាយលុកកាន់តែខ្លាំងពីសំណាក់កងកម្លាំងរុស្ស៊ីចេញពីតំបន់ Popasnaya ដែលគំរាមកំហែងកាត់ផ្តាច់ទាំងស្រុង ចំពោះកងទ័ពរាប់ពាន់នាក់ដែលស្មោះត្រង់នឹងរដ្ឋាភិបាលទីក្រុង កៀវ នៅក្នុងតំបន់ Severodonetsk-Lisichansk៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ធ្វើ សមយុទ្ធ បាញ់អាវុធ នុយក្លេអ៊ែរ ទ្រង់ទ្រាយ ធំ ព្រមាន លោក ខាង លិច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


