Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ​នឹង​ដាក់ទោស​តាមច្បាប់​ចំពោះ​ជន​ណា​យក​បុរាណវត្ថុ​មក​រក្សាទុក​ដោយ​មិនបាន​ជួន​ដំណឹង

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជន​ណា​ដែល​យក​បុរាណវត្ថុ​មក​រក្សាទុក​ដោយ​ខ្លួនឯង​ក្នុង​ចេតនា​ជួញដូរ​ដោយ​មិនបាន​ជួន​ដំណឹង​ដល់​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​។

តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ព្រះសីហនុ លោក គួច ចំរើន បាន​មានប្រសាសន៍ថា​នា​ពេល​កន្លងមក​មាន​ប​ង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រទះឃើញ​បុរាណវត្ថុ​មិនបាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហើយ​ថែមទាំង​បាន​ប្រមូល​បុរាណវត្ថុ​ទាំង​នោះមក​រក្សាទុក​ដោយ​ខុសច្បាប់​ក្នុង​ចេតនា​សម្រាប់​ការជួញដូរ​។

លោក​អភិបាលខេត្ត​បាន​បន្តថា ​«​ការ​ប្រមូលយក​បុរាណវត្ថុ​ពីក្រោម​សមុទ្រ​ទន្លេ​បឹងបួរ​ក្នុង​ដី​ឬ ​លើដី​យកមក​រក្សាទុក​ដោយ​មិន​មាន​ការ​ជូនដំណឹង​ដល់​អាជ្ញាធរ​ឬ​រក្សាទុក​សម្រាប់​ការ​ជួញដូរ​គឺជា​ទង្វើ​ខុសច្បាប់​ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​។​ដូច្នេះ​ក្នុងករណី​បងប្អូន​បាន​ប្រទះឃើញ​នូវ​រាល់​វត្ថុ​បុរាណវត្ថុ​នៅក្នុង​ទឹក ​ឬ ​លើ​ដី​ត្រូវ​ប្រញាប់​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​សិក្សា​និង​ពិនិត្យ​ជាក់ស្ដែង​ដើម្បី​ប្រមូល​មក​រក្សាទុក​ក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះសីហនុ​»​។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​តាមផ្លូវ​ច្បាប់​មក​បញ្ជាក់​ថា​តាម​មាត្រា​៦៣ នៃ​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​បាន​ចែងថា ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ ៥​ឆ្នាំ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​តាម​តម្លៃ​ដែល​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដូចជា​លក់​ ឬ​ ផ្ទេរកម្មសិទ្ធិ​ប្ដូរ​ទីតាំង​បំផ្លាញ​ចោល​ពង្រិច​ព​ង្រិ​ល​បំប្លែង​រូបរាង​ឬ​ជួសជុល​ដោយ​គ្មាន​ការអនុញ្ញាត​មិនបាន​រក្សា​ការពារ​ដោយ​ត្រឹមត្រូវ​នូវ​សម្បត្តិ​វប្បធម៌​។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី ២៧​ខែកញ្ញា​ ឆ្នាំ​២០២០​កន្លងទៅ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​វប្បធម៌​និង​ចិត្រ​សិល្បៈ បាន​ចុះទៅ​ពិនិត្យមើល​កុលា​ល​ភា​ជ ន៍​បុរាណ​ចំនួន​២៨៤​ដែល​ចាប់បាន​ដោយ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ដែល​រកឃើញ​ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាន​មុជ​ចូលទៅ​បាតសមុទ្រ​ត្រង់​បរិវេណ​កប៉ាល់​លិច​។

ក្រោយពី​ប្រទះឃើញ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ មិនបាន​រាយការណ៍​ជូន​អាជ្ញាធរ​ឡើយ​ហើយ​បាន​ប្រមូល​កុលាលភាជន៍​ទាំង​នោះមក​រក្សាទុក​ដោយ​ខុសច្បាប់​ក្នុង​ចេតនា​ទុក​សម្រាប់​ការ​ជួញដូរ​។

ក្រោយមក​ក្រសួង​វប្បធម៌​និង​ចិត្រ​សិល្បៈ​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជួយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពេល​ប្រទះ​ឃើញ​ ឬ​ រក​ឃើញ​បុរាណវត្ថុ​ត្រូវ​សហការ​រាយការណ៍​មក​អាជ្ញាធរ​ខេត្ត​និង​មន្ទីរជំនាញ​ដើម្បី​យក​មក​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​៕
ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម