Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន៖ ហេតុផលបីយ៉ាង នាំឱ្យភ្ញៀវ​ទេសចរធ្លាក់ចុះជិត ១០ភាគរយ​នៅសប្តាហ៍នេះ

បានផុស

នៅ

ភ្ញៀវទេសចរផ្ទៃក្នុង នៅចុងសប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះចំនួន ៩.៥១%​ បើធៀបនឹងសប្តាហ៍កន្លងទៅ។ ពោលគឺមានចំនួន ២៧៤,០២៦នាក់ ក្នុងនោះ ភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។ ប៉ុន្តែបើទោះជាចំនួននេះ មានការថមថយជាងសប្តាហ៍កន្លងទៅ តែនៅប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមូលហេតុដែលនាំឱ្យចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះនេះ លោក ថោង ខុន បានឱ្យដឹងថា ដោយសារ មូលហេតុបីយ៉ាង គឺទី១ ដោយសារប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់​គោលដៅ​ទេសចរណ៍​ឆ្ងាយៗ ដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈ, ទី២ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូក​ក្នុងការឃោសនាបោះឆ្នោត នៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍, និងមូលហេតុទី៣ គឺកម្មករ-កម្មការនី ក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួម​បោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង។

លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៦.២៥១នាក់ ខេត្តបាត់ដំបង៣៩.៩២៩នាក់ រាជធានីភ្នំពេញ៣៦.២៨២នាក់ ខេត្តកំពត៣១.១២១នាក់ ខេត្តសៀមរាប១៩.៧៨២នាក់ ខេត្តកំពង់ស្ពឺ១១.៥៤៥នាក់ និងខេត្តពោធិ៍សាត់១០.៨៤៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ៣ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា៨ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា១៦ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម