ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់មូលហេតុមួយទៀតឈ្នះសង្គ្រាមលើ អ៊ុយក្រែន (មានវីដេអូ)
មន្ត្រីវិមានក្រឹមឡាំងដាក់ក្ដីសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងឈ្នះសង្រ្គាមនៅចុងឆ្នាំនេះ នៅពេលបណ្តាប្រទេសលោកខាងលិចហត់នឿយ និងធុញទ្រាន់ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។

ប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំងចំនួន ២ បានប្រាប់សារព័ត៌មានឯករាជ្យរុស្ស៊ី Meduza ថា “មិនយូរមិនឆាប់ អឺរ៉ុបនឹងនឿយហត់ក្នុងការជួយទាំងទឹកប្រាក់ និងអាវុធទៅដល់ទីក្រុងកៀវ ហើយសង្គ្រាមទាំងមូលប្រហែលជានឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ” ។
ប្រភពក៏បានព្យាករណ៍ដែរថា បណ្តាប្រទេសនៅអឺរ៉ុបនឹងត្រូវចរចាជាមួយរុស្ស៊ី នៅពេលរដូវរងាខិតចូលមកដល់ ដោយសារពួកគេពឹងផ្អែកលើថាមពលរបស់ទីក្រុងមូស្គូដើម្បីរក្សាកំដៅប្រជាជន ។

សារព័ត៌មាន Meduza បានរាយការណ៍ថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះការវាយលុករបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីលើតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែនកំពុងឈានទៅមុខជាលំដាប់ ហើយប្រសិនបើរុស្ស៊ីជោគជ័យក្នុងការកាន់កាប់ Donbas មែននោះ វានឹងជាសមិទ្ធិផលនយោបាយដ៏សំខាន់មួយរបស់វិមានក្រឹមឡាំងបង្ហាញដល់ប្រជាជនរុស្ស៊ីពីភាពត្រឹមត្រូវនៃសង្គ្រាមលុកលុយមួយនេះ” ។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសកាលពីខែកុម្ភៈជាមួយនឹងគោលដៅបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តដោយកងទ័ពអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិលក្នុងតំបន់ Donbass ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អស់រយៈពេល ៨ ឆ្នាំមកនេះប្រជាជននៅតំបន់ Donbass បានទទួលរងនូវអំពើប្រល័យពូជសាសន៍ដោយទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


