នយោបាយ
បក្សខ្មែរស្រឡាញ់ជាតិ ៖ ដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ហើយពលរដ្ឋមានភាពចាស់ទុំជាងអាណត្តិមុនៗ
គណបក្សខ្មែរស្រឡាញ់ជាតិ បានអះអាងថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥នេះ មានភាពល្អប្រសើរ ទាំងមន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជនគណបក្ស ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ឆ្នោត មានភាពចាស់ទុំជាងអាណត្តិមុនៗ។ នេះបើតាមសេចក្តីការណ៍ របស់គណបក្សខ្មែរស្រលាញ់ជាតិ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២នេះ។

បើតាមសេចក្តីថ្លែងការណ៍ គណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកម្មដឹកនាំ ចាត់ចែងរៀបចំការងារទាំងឡាយក្នុងដំណើរ ការចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ។
ជុំវិញដំណើរបោះឆ្នោត គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងសារៈសំខាន់នៃការបោះឆ្នោត និងបានទៅចូលរួមបោះឆ្នោតដោយស្មារតីទទួលខុសត្រូវ ហើយដំណើរការបោះឆ្នោតនេះ មានការល្អប្រសើរ ទាំងមន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជនគណបក្ស ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ឆ្នោត មានភាពចាស់ទុំជាងអាណត្តិមុនៗ។
ទោះជាយ៉ាងណា គណបក្សខ្មែរស្រឡាញ់ជាតិ បានអះអាងថា ឥរិយាបទរបស់អាជ្ញាធរមូលដ្ឋានមួយចំនួន នៅតែមិនផ្លាស់ប្តូរទម្លាប់ មិនគោរពសេចក្តីណែនាំរបស់ គ.ជ.ប។ គណបក្សខ្មែរស្រឡាញ់ជាតិ បានបញ្ជាក់ចុងក្រោយថា «គណ បក្សខ្មែរស្រឡាញ់ជាតិ សូមប្រកាសគោរពទៅតាមច្បាប់ បទបញ្ជានិងនីតិវិធី និងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២»៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


