នយោបាយ
លោក ញឹក ប៊ុនឆៃ ៖ គណបក្សខ្មែររួបរួមជាតិ មិនធ្លាក់ចុះការគាំទ្រទេ គ្រាន់តែមានបញ្ហាក្នុងការរៀបចំបេក្ខជនប៉ុណ្ណោះ
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គណបក្សរបស់លោកមិនបានធ្លាក់ចុះការគាំទ្រទេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ គ្រាន់តែមានបញ្ហាបច្ចេកទេសខ្លះ ទើបធ្វើឲ្យអាសនៈដែលទទួលបានមានការថយចុះ។

លោកថា កាលពីអាណត្តិមុន គណបក្សខ្មែររួបរួមជាតិទទួលបាន ២៤ អាសនៈ ហើយអាណត្តិនេះ បានថយចុះបន្តិចបន្តួច ដោយសារតែមានបញ្ហាខ្លះៗ ក្នុងការរៀបចំបេក្ខជន។ ប៉ុន្តែជារួមសំឡេងគាំទ្រគណបក្សខ្មែររួបរួមជាតិ មិនបានថយចុះទេ។
សម្រាប់បរិយាកាសទាំងមូល នៃការបោះឆ្នោតកន្លងមកនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមានការចោទប្រកាន់ពីគណបក្សខ្លះ ទាក់ទងទៅនឹងការទិញបេក្ខជន អំពើហិង្សា ឬការគាបសង្កត់ណាមួយក៏ដោយ។
លោកថា រាល់ការបោះឆ្នោតតែងតែមានបន្តិចបន្តួច បក្សនេះទិញបក្សនោះ បក្សនោះទិញបក្សនេះ ចៀសមិនផុតទេ ហើយសូម្បីតែបេក្ខជនគណបក្សរបស់លោក ក៏ត្រូវបានគណបក្សភ្លើងទៀនទិញ ដូចជានៅខេត្តតាកែវជាដើម ត្រូវបានទិញដោយផ្ដល់ទូរសព្ទ Iphone ទំនើបមួយគ្រឿង។ ប៉ុន្តែករណីនេះ វាមានតិចតួចណាស់។
បើតាមលោក ញឹក ប៊ុនឆៃ ដែលជាអ្នកនយោបាយជើងចាស់មួយរូបដែរនោះ អះអាងថា ការទិញដូរបេក្ខជននេះ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ។ សូម្បីតែនៅប្រទេសថៃ កើតឡើងច្រើនជាងនៅកម្ពុជាឆ្ងាយណាស់ ហើយអ្នកដែលឈរជាបេក្ខជន ដែលមានប្រជាប្រិយភាពខ្លះ នៅប្រទេសថៃត្រូវបានបាញ់សម្លាប់ទៀតផង តែសម្រាប់កម្ពុជាគ្មានទេ។ លោកថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ ១៩៩៨មក វាមានតែមានតិចតួចណាស់ បើកប្រៀបធៀបទៅនឹងទំហំ នៃការបោះឆ្នោតទាំងមូល។ យើងមិនអាចយកបញ្ហានោះជាធំ ដូចអ្វីដែលបក្សប្រឆាំងលើកឡើងនោះទេ។
លោក ញឹក ប៊ុនឆៃ បានលើកឡើងពីបញ្ហាមួយនៅខេត្តកណ្ដាល ដែលគណបក្សភ្លើងទៀនហែក្បួនឃោសនារាប់រយនាក់ ហើយបែរជាចង់ចូលឃោសនា ឬចែកខិតប័ណ្ណនៅក្នុងផ្សារ។ នៅពេលសន្តិសុខហាមឃាត់ បែរជាចោទប្រកាន់ថា គេរារាំងទៅវិញ ហើយនៅពេលគណបក្សរបស់លោក ចូលចែកខិត្តប័ណ្ណក្នុងផ្សារបាន បែរជាត្រូវគណបក្សភ្លើងទៀន ចោទប្រកាន់ថា គណបក្សរបស់លោកត្រូវជាមួយបក្សកាន់អំណាចទៅវិញ។ លោកអះអាងថា គណបក្សរបស់លោក មុននឹងចូលផ្សារ គឺបានទំនាក់ទំនងជាមួយអាជ្ញាធរផ្សារជាមុន ហើយអនុវត្តតាមលក្ខខណ្ឌរបស់ គ.ជ.ប តែគណបក្សភ្លើងទៀនមិនបានគោរពទេ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ចុងក្រោយថា ដំណើការបោះឆ្នោតឃុំ-សង្កាត់ ទាំងមូល សម្រាប់គណបក្សខ្មែររួបរួមជាតិ គឺបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា គ្មានការគំរាមកំហែងធ្ងន់ធ្ងរ ដំណើរការទៅដោយរលូន ហើយលទ្ធផលអាចទទួលយកបាន៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


