នយោបាយ
លោក ញឹក ប៊ុនឆៃ ថាបញ្ហាព្រំដែនចាប់ផ្ដើមមានបញ្ហាបន្ទាប់ពីថៃគូរព្រំដែនថ្មី
អតីតមេទ័ពលោក ញឹក ប៊ុនឆៃ បានលើកឡើងថាព្រំដែនកម្ពុជា-ថៃមានព្រំដែនច្បាស់លាស់ដែលធ្វើឡើងដោយបារាំង និងសៀម តាំងពីឆ្នាំ១៩០៤ ដែលធ្វើឱ្យប្រទេសទាំងពីរមិនមានបញ្ហាព្រំដែននោះទេ ទើបតែមានបញ្ហានៅឆ្នាំ២០០៨ ដោយសារគណៈរដ្ឋមន្ត្រីថៃពេលនោះគូរផែនទីថ្មីដែលបង្កឱ្យមានបញ្ហាដល់បច្ចុប្បន្នបូករួមជាមួយចលនាប្រឆាំងញុះញង់នៅប្រទេសថៃថែមទៀតបានអុជអាលឱ្យកើតបញ្ហាដល់បច្ចុប្បន្ន។

ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅវិមាន៧មករា រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា បញ្ហាដែលកើតឡើងរវាងថៃនិងកម្ពុជាកើតពីចលនានយោបាយជ្រុលនិយមដែលញុះញង់ឱ្យមានបញ្ហាទាំងអស់។
លោកថា៖ «ធាតុពិតបញ្ហាព្រំដែនកម្ពុជា-ថៃអត់ត្រូវមានរឿងទេ យើងមានព្រំដែនច្បាស់លាស់។ សន្និសញ្ញាបារាំង-សៀម ១៩០៤មកគឺមានច្បាស់។ តែក្រោយមកនៅពេលដែលថៃចាញ់ក្ដីរឿងប្រាសាទព្រះវិហារមកមានគណៈរដ្ឋមន្ត្រីថៃមួយគឺគូរផែនទីថ្មី។ [..] ចេះតែយកដោយសារពួកញុះញង់ពួកប្រឆាំងហ្នឹងដែលធ្វើឱ្យយើងចេះតែមានបញ្ហាគ្នារហូត»។

លោកក៏បង្ហាញពីជំហរគាំទ្រដល់ជំហររដ្ឋាភិបាលទាក់ទងនឹងការប៉ះទង្គិចតំបន់មុំបី និងការរក្សា ដាក់ទ័ពឈរជើងនៅទីតាំងប៉ះទង្គិចដដែលជាជំហរម៉ឺងម៉ាត់បង្ហាញពីការការពារបូរណភាពទឹកដីកម្ពុជា។
លោកថា៖ «យើងមិនអាចថយបានទេព្រោះយើងអត់មានចូលដីគេទេ។ គេថាឱ្យយើងថយព្រោះគេថយដែរ គេថយព្រោះគេចូលដីយើង! យើងអត់ថយទេព្រោះយើងនៅលើដីយើងៗអត់មានចូលដល់ដីថៃទេ»។
គួរឱ្យដឹងផងដែរថាតាមរយៈលទ្ធផលជំនួបរវាងមេទ័ពជើងគោកកម្ពុជា និងថៃកាលពីថ្ងៃទី២៩ ខែឧសភា ប្រទេសកម្ពុជាបានបញ្ជាក់ជំហរថាកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាត្រង់ព្រំដែនកម្ពុជា-ថៃតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារទេ។

ក្នុងជំនួបកាលពីព្រឹកមិញផងដែរប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចក៏បញ្ជាក់ផងដែរថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែបើគេចង់ គេឈ្លានពាន នោះកម្ពុជានឹងឆ្លើយតបវិញក្នុងកិច្ចការការពារជាតិបូរណភាពទឹកដី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


