Connect with us

សន្តិសុខសង្គម

ភ្ញៀវចូលទៅកម្សាន្ត​រមណីយដ្ឋានអាងទឹក​អូរខៃដន​ត្រូវ​ខ្សែភ្លើងឆក់ស្លាប់ក្នុងទឹក​ពីរនាក់

បានផុស

នៅ

បុរសជនរងគ្រោះ ២ នាក់​ បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ១៧ ខែមិថុនា ខណៈចូលទៅលេងកម្សាន្តផឹកស៊ី នៅអាងទឹកអូរខៃដន ហើយចុះលេងទឹក​ត្រូវចរន្តអគ្គិសនីឆក់ក្នុងទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការនេះកើតឡើងនៅចំនុចកញ្ចុះរបស់ឈ្មោះយក្ស ស្ថិតក្នុងភូមិអូរខៃដន​ សង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

បុរសជនរងគ្រោះត្រូវខ្សែភ្លើងឆក់ក្នុងទឹក ទី១ ឈ្មើ ឡេះ ស៊ីណា អាយុ ២៧ ឆ្នាំ រស់នៅភូមិ​ទំនប់ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ សែម លីមហៀង អាយុ ២០ ឆ្នាំ រស់នៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្ដាល​ក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋឱ្យដឹងថា ជនរងគ្រោះ ឡេះ ស៊ីណា បានផឹកស៊ីនៅកន្លែងកើតហេតុ ហើយចុះងូតទឹក តែពេលចុះដល់ទឹក​ស្រាប់តែឆក់ខ្សែភ្លើង​បណ្ដាលឱ្យលង់ទឹក ឃើញដូចនេះ ឈ្មោះ សែម លីមហៀង ដែលជាអ្នកនៅក្បែរកន្លែងកើតហេតុ​បានរត់ទៅជួយ​ហើយក៏ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំងពីរនាក់តែម្ដង។

​​ បច្ចុប្បន្នប្រជាពលរដ្ឋ​ រួមទាំងកម្លាំងសមត្ថកិច្ច​ កំពុងធ្វើការរុករកសាកសពជនរងគ្រោះ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម