Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន​ធំៗ​ចំនួន​៤ សហការគ្នា​ប្រឆាំងនឹង​ការប្រើប្រាស់​កម្មវិធី​រប​ស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន

បានផុស

នៅ

កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​បង្កើត​កម្មវិធី Web Browser ល្បីៗ​មានដូចជា Apple, Google, Microsoft និង Mozilla បាន​បិទ​កម្មវិធី Root Certificate របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ប្រើ​សម្រាប់​ស្ទាក់ចាប់​និង​ឌី​គ្រីប​ទិន្នន័យ ដែល​បាន​ផ្ញើ​ឬ​ទទួល​តាមរយៈ​គេហទំព័រ​ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព HTTP ទៅលើ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង Nur-Sultan​។

កម្មវិធី​តាមដាន​នេះ​ ត្រូវ​បាន​តម្រូវ​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ តាមរយៈ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត ដោយ​បិទ​មិនឱ្យ​អ្នកប្រើប្រាស់​ចូលទៅក្នុង​គេហទំព័រ​ក្រៅប្រទេស ជាពិសេស​ចូលទៅក្នុង​គេហទំព័រ​ល្បីៗ​ដូចជា Google, Twitter, YouTube, Facebook, Instagram និង Netflix ប្រសិនបើ​ពួកគេ​មិន​បញ្ចូល​កម្មវិធី​របស់​រដ្ឋាភិបាល​នេះ​ទេ​។

ទោះបីជា​រដ្ឋាភិបាល​បាន​អះអាង​ថា ​កម្មវិធី​នេះ​គឺ​សម្រាប់​ការហ្វឹកហាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​បច្ចេកវិទ្យា​ក្ដី ក៏​អ្នកឃ្លាំមើល​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មិន​ឯកភាព​ទៅលើ​ការអះអាង​របស់​រដ្ឋាភិបាល ព្រោះថា​កម្មវិធី​នេះ​នឹងមិន​អាចជួយ​អ្វី​បាន​ធំដុំ​នោះទេ​នៅពេលដែល​មានការ​វាយប្រហារ។

គោលបំណង​របស់​ក្រុមហ៊ុន​ទាំង​៤​សហការ​គ្នា ​ដើម្បី​ប្រឆាំងនឹង​ការប្រើប្រាស់​កម្មវិធី​នេះ​គឺ វា​នឹងរាំងខ្ទប់​មិនឱ្យ​អ្នកប្រើប្រាស់​ប្រើ​កម្មវិធី Web Browser ចូល​ទៅ​ក្នុង​គេហទំព័រ​បាន​ប្រសិនបើ​ពួកគេ​បាន​ដំឡើង​កម្មវិធី​របស់​រដ្ឋា​ភិ​បាល​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ដែល​ក្រុមហ៊ុន​ទាំង​៤ បាន​បិទ​ការប្រើប្រាស់​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ កាលពី​ខែសីហា ឆ្នាំ​២០១៩ ពួកគេ​បាន​បិទ​ម្ដង​រួចមកហើយ​ទាក់ទង​នឹង​ប្រទេស​នេះ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ដើម្បី​តាមដាន​គេហទំព័រ​ទំនាក់ទំនង​សង្គម​ដែលមាន​ភាសា​រុស្ស៊ី ឬ​ភាសា​អង់គ្លេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម៤ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ៦ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ១៤ នាទីutes មុន

អាជ្ញាធរខណ្ឌ ៧ មករា សំណូមពរប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម