Connect with us

កីឡា

ជើង​ខ្លាំង​លំដាប់​ពិភពលោក​ពីររូប​ធ្លាប់​ផ្តួល Yodsanklai ប៉ះគ្នា​ថ្ងៃ​សុក្រ​នេះ

បានផុស

នៅ

ថ្ងៃ​សុក្រ​ទី​២៥ ខែ ធ្នូ ខាងមុខនេះ ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE II ចេញពី​ប្រទេស​សិង្ហ​បុរី​សុទ្ធតែ​តារា​ប្រដាល់​គុន​ចម្រុះ និង​មួយ​ថៃ​លំដាប់​ពិភពលោក​១២​រូប​ដែល​នឹង​ផ្តល់​ចំណី​ចក្ខុ​ពិសេស​ប្លែក​ដល់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​។

ជើង​ខ្លាំង​មកពី​ប្រទេស​រុស្ស៊ី​ដែលមាន​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​អត្ត​ព​លិ​ក Jamal “Kherow” Yusupov ត្រូវ​ជួប​ជើង​ខ្លាំង​ចំណាត់ថ្នាក់​លេខ​៤ Samy “AK47” Sana ក្នុងនាម​ជា​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ONE: COLLISION COURSE II ដែល​នឹង​ចាក់ផ្សាយ​ចេញពី​ប្រទេស​សិង្ហ​បុរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ខ្លាំង Yusupov ទើបតែ​បង្ហាញមុខ​ប្រកួត​នៅ​ឆាក​អន្តរជាតិ ONE កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ប៉ុន្តែ​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​អ្នកគាំទ្រ និង​កីឡាករ​ដូចគ្នា​។ បុរស​ជំនាញ​ឆ្វេង​មកពី​រុស្សី​ត្រូវបាន​ផ្គូផ្គង​ដោយ​កំណត់​ទម្ងន់ catch weight ឲ្យ​ប្រកួត​ជាមួយ​ខ្លា​ចាស់​ថៃ “The Boxing Computer” Yodsanklai IWE Fairtex ត្រឹម​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​រូបគេ​បាន​ក្លាយជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ផ្ដួល “​អ្នក​ប្រដាល់​កុំ​ព្យួ​ទ័​រ​” ឲ្យ​សន្លប់​លើកដំបូង​ក្នុង​អាជីព​ប្រដាល់​ជាង​មួយ​ទសវត្ស​មកនេះ​។

ក្រោយមក Yusupov ត្រូវបាន​រៀបចំ​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Featherweight ពី​ម្ចាស់​ជើងឯក Petchmorakot Petchyindee Academy ក្នុង​ខែកុម្ភៈ ប៉ុន្តែ​រូបគេ​ត្រូវ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត​ដោយសារ​បញ្ហា​របួស​។

ក្រោយ​ព្យាបាល​របួស​ជាច្រើន​ខែ ឥឡូវនេះ​រូបគេ​បានជា​សះស្បើយ​ពេញលេញ និង​ដល់ពេល​ឡើង​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​កម្លាំងចិត្ត​ដ៏​មុតមាំ​ដើម្បី​ទម្លាយ​ផ្លូវ​ឆ្ពោះទៅរក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាថ្មី​។

​ចំណែក​ដៃគូ​គឺ​កីឡាករ Sana ពិតជា​មិនធម្មតា​ឡើយ​។ រូបគេ​ជា​ម្ចាស់​ជើងឯក​មួយ​ថៃ និង​ឃី​ក​បុក​សី​ង​ពិភពលោក ប៉ុន្តែ​នៅ​មិនទាន់បាន​កាន់​ខ្សែក្រវាត់​ពិភពលោក​របស់​ស្ថាប័ន ONE នៅឡើយ​ទេ​។
​តារា​មួយ​ថៃ​មកពី​ប៉ារីស​ក៏​ជា​កីឡាករ​ដែល​បាន​យកឈ្នះ​ជើង​ខ្លាំង​ថៃ Yodsanklai នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight Kickboxing World Grand Prix​។ បន្ទាប់មក រូបគេ​បាន​យកឈ្នះ “Genghis Khan” Dzhabar Askerov ដោយ​ពិន្ទុ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​ឡើងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែតុលា នាទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន Sana បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង Giorgio “The Doctor” Petrosyan ដើម្បី​ទទួលបាន​ត្រឹម​ជើងឯក​រង​។

មកទល់ពេលនេះ មាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ចាប់តាំងពី​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខាងលើ​។ ឥឡូវនេះ​តារា​សញ្ជាតិ​បារាំង​បានរៀបចំ​ខ្លួន​រួចហើយ​ដើម្បី​ត្រលប់​មកវិញ​។ ការប្រកួត​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់ Sana ពីព្រោះ​ដើម្បី​ឆ្ពោះទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​ជើងឯក Petchmorakot​។

ក្រៅពី​គូ​ឯក​គួរ​ឲ្យ​ចាប់អារម្មណ៍ គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ៍​ក៏​មិន​អាចធ្វើ​ឲ្យ​អ្នកទស្សនា​ខកចិត្ត​ឡើយ ខណៈ អតីត​ជើងឯក​ពិភពលោក ONE Flyweight World Champion គឺ​កីឡាករ Kairat “The Kazakh” Akhmetov​។

Akhmetov ដែលមាន​ចំណាត់ថ្នាក់​លេខ​ក្នុង​ចម្រុះ​ទម្ងន់ flyweight កំពុងកាន់​កំណត់ត្រា​ឈ្នះ​ពីរលើក​ជាប់​គ្នា​ចុងក្រោយ​។ ចុងក្រោយ​បំផុត Akhmetov ផ្ដួល​គូប្រជែង​លំដាប់​ទី​៥ កីឡាករ Reece “Lightning” McLaren ក្នុង​កម្មវិធី ONE Flyweight World Grand Prix នាវ​គ្គ​៨​នាក់​ចុងក្រោយ​កាល​ខែ មីនា ឆ្នាំ ២០១៩ មុនពេល​រងរបួស​។

កីឡាករ​រហស្សនាម “The Kazakh” កំពុងធ្វើដំណើរ​ត្រលប់​មកវិញ និង ដាក់​គោលដៅ​កាន់​ខ្សែក្រវាត់​ជាថ្មី​។ ចំណែក “Ottogi” Dae Hwan Kim អតីត​គូប្រជែង​ខ្សែក្រវាត់​ពិភពលោក​កំពុង​បង្កើន​ភាពរឹងមាំ​នៅក្នុង​ទម្ងន់ flyweight​។ តារា​កូរ៉េខាងត្បូង បានរៀបចំ​ផែនការ​ដើម្បី​ផ្ដួល​អតីត​ម្ចាស់​ខ្សែក្រវាត់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ សូម​តាមដាន​គូប្រកួត​លម្អិត​នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE II ខាងក្រោម។
​គូប្រកួត​ទាំងអស់​នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE II
•​ ​កីឡាករ Jamal Yusupov ប្រកួត​ជា Samy Sana
•​ ​កីឡាករ Kairat Akhmetov ប្រកួត​ជាមួយ Dae Hwan Kim
•​ ​កីឡាករ Momotaro ប្រកួត​ជាមួយ Walter Goncalves
•​ ​កីឡាករ Amir Khan ប្រកួត​ជាមួយ Dae Sung Park
•​ ​កីឡាករ Raimond Magomedaliev ប្រកួត​ជាមួយ Edson Marques
•​ ​កីឡាករ Senzo Ikeda ប្រកួត​ជាមួយ Liang Hui

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម