ព័ត៌មានជាតិ
សិស្សថ្នាក់ទុតិយភូមិជាង ៩៥% នៅខេត្តរតនគីរី មានទូរសព្ទប្រើប្រាស់
ការប្រើប្រាស់ទូរសព្ទក្នុងចំណោមសិស្សថ្នាក់កម្រិតទុតិយភូមិនៅខេត្តរតនគីរីមានជាង ៩៥ ភាគរយ ដែលបានសម្រួលការសិក្សាពីចម្ងាយបានមួយផ្នែកធំក្នុងបរិបទជំងឺកូវីដ។
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរីលោក ខាត់ សាម៉ាល់ បានឲ្យកម្ពុជាថ្មីដឹងថា សិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិភាគច្រើន ៩៥ ភាគរយមានទូរសព្ទ ដែលអាចសិក្សាតាមប្រព័ន្ធអនឡាញ។ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូបានជំរុញការបង្រៀននិងរៀនតាមប្រព័ន្ធឌីជីថលតាមបែបចម្រុះ ដើម្បីរៀបចំកញ្ចប់សិក្សាតាមមុខវិជ្ជាគោលក្នុងបរិបទកូវីដ១៩។

ដើមឆ្នាំសិក្សា២០២១-២០២២ គ្រប់គ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្តរតនគិរីបានដំណើរការព្រមៗគ្នា ចាប់ពីថ្ងៃបើកបវេសនកាលមក។ យ៉ាងណាបញ្ហាសកលនៃជំងឺកូវីដ១៩ ក៏បានធ្វើឲ្យសិស្សមួយចំនួនបោះបង់ការសិក្សា។
ជុំវិញបញ្ហានេះ លោកប្រធានមន្ទីរខេត្តរតនគីរីបានបញ្ជាក់ថា “ការសិក្សាមានលក្ខណៈបត់បែនតាមបរិបទឱ្យស្របកម្មវិធីសិក្សា ដែលសិស្សខ្លះរៀនយឺត រៀនពុំទាន់បណ្តាលឲ្យបោះបង់ ឬផ្ទះឆ្ងាយពីសាលាគ្មានប្រព័ន្ធអ៊ីនធឺណែត ដើម្បីសិក្សាតាមអនឡាញ។ ជាមួយគ្នានេះ អាណាព្យាបាលបារម្ភពីកូន (ជំងឺកូវីដ១៩) ស្ទាក់ស្ទើរក្នុងបញ្ជូនកូនមកសិក្សា”។


ខេត្តរតនគិរីមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសរុបចំនួន ៣៤ ក្នុងនោះអនុវិទ្យាល័យ ២២ និងវិទ្យាល័យ ១២។ ក្នុងនោះឃុំចំនួន ២១ ក្នុងចំណោម ៥០ឃុំ/សង្កាត់ នៅពុំទាន់មានអនុវិទ្យាល័យនៅឡើយទេ។
ទាក់ទងលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ទូទាំងខេត្តមានបេក្ខជនប្រឡងជាប់ចំនួន ៨៧២ នាក់ ស្មើនឹង ៦៧.៥៤% ក្នុងនោះបេក្ខជនជនជាតិដើមភាគតិចមានចំនួន ២៨.៤២%។
វិទ្យាល័យទាំង ១២ នៅខេត្តរតនគីរីមានឈ្មោះដូចជា៖
ក្រុងបានលុង
-វិទ្យាល័យ អន្តេវាសិកដ្ឋានក្រុងបានលុង
-វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ
-វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី
ស្រុកកូនមុំ
-វិទ្យាល័យត្រពាំងក្រហម
ស្រុកតាវែង
-វិទ្យាល័យ តាវែង
ស្រុកបរកែវ
-វិទ្យាល័យ បរកែវ
ស្រុកលំផាត់
-វិទ្យាល័យ លំផាត់
-វិទ្យាល័យ សមុត្រសេដា
ស្រុកវ៉ឺនសៃ
-វិទ្យាល័យ វីរៈជ័យ
ស្រុកអណ្តូងមាស
-វិទ្យាល័យ អណ្តូងមាស
ស្រុកអូរជុំ
-វិទ្យាល័យ ប៊ូថង អូរជុំ
ស្រុកអូរយ៉ាដាវ
-វិទ្យាល័យ សោមធំ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ